រដ្ឋមន្រ្តីការងារ ដឹកនាំក្រុមប្រឹក្សាភិបាល ប.ស.ស. ពិនិត្យនិងពិភាក្សាលើរបៀបវារៈមួយចំនួន

2022/08/18 12:27:12 am        625

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល នៃប.ស.ស. បានបើកិច្ចប្រជុំលើកទី១៤ អាណត្តិទី១របស់ខ្លួន ដើម្បីត្រួតពិនិត្យ​សម្រេច​ជា​ស្ថាពរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្នុងកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានស្នើដល់​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយ នូវសេចក្តីព្រាងផែនការថវិកា ធ្វើយ៉ាងណាឲ្យការ​ចំណាយ​នានា​ក្នុងការអនុវត្តការងារស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងធានាបាននូវតុល្យភាពហិរញ្ញវត្ថុ និង​បាន​ស្នើ​ដល់​សមាជិក នៃ​អង្គប្រជុំទាំងអស់ត្រូវត្រួតពិនិត្យ និងពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយផងដែរ ទៅលើសេចក្តីព្រាង​អនុក្រឹត្យ​ស្ដីពីតួនាទី និងភារកិច្ចរបស់អធិការកិច្ចសន្តិសុខសង្គម នៃ ប.ស.ស. ក្នុងន័យប្រមូលបាន​នូវធាតុចូល​សំខាន់ៗ​បន្ថែម​ទៀតសំដៅធ្វើឲ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានលក្ខណៈត្រឹមត្រូវស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ជាមួយគ្នានេះ ឯកឧត្តម ធ្វើការកោតសរសើរយ៉ាងស្មោះចំពោះការខិតខំប្រឹងប្រែង សហការបានយ៉ាងល្អ​របស់​សមាជិក​ទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារកន្លងមក បើទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក្ដី ក៏នៅតែបំពេញ​តួនា​ទីយ៉ាងល្អ​ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតី​ទទួល​ខុសត្រូវខ្ពស់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំទាំងមូល បានសម្រេច​អនុម័ត​ទាំង​ស្រុង​លើសេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៣ និងសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីតួនាទី និងភារកិច្ចរបស់អធិការ​កិច្ច​សន្តិសុខសង្គម នៃ ប.ស.ស. បន្ទាប់ពីបានពិភាក្សាយ៉ាងយកចិត្តទុលដាក់អស់រយៈពេលពេញមួយព្រឹកកន្លងមកនេះ៕ អត្ថបទដោយ ឈិត បូរ៉ាវី​



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm