អគ្គិសនី​កម្ពុជា និង​កោះកុង​សុទ្ធតែ​ជួប​ក្រុម​ខ្លាំង​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ពាន​សម្តេច​តេ​ជោ

2022/08/18 05:08:49 pm        179

បាល់ទាត់៖ បាល់ទាត់​ពានរង្វាន់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ លើក​ទី​១៦ បាន​រក​ឃើញ​ក្លិប​ដែល​ឡើង​ដល់​វគ្គ ​១/៤​ផ្តាច់ព្រ័ត្រ​អស់ហើយ ក្រោយ​បញ្ចប់​ការប្រកួត​ពីរ​ជើង​វគ្គ ​១៦​ក្រុម​ចុងក្រោយ​។​

​អគ្គិសនី​កម្ពុជា និង​កោះកុង​អេ​ហ្វ​ស៊ី​ជា​ក្រុម​លេង​ក្នុង​លី​គ​លំដាប់​ទី​២ ដែល​បាន​ឡើង​មក​ដល់​វគ្គ​ដ៏​សំខាន់​នេះ ពិសេស​ត្រូវ​ជួប​ក្រុម​កំពូល​តារាង​ទាំងពីរ​ក្នុង​លី​គ​កំពូល​កម្ពុជា​។ ​ប្រកួត​ថ្ងៃ​ទី​១៧ ខែ​សីហា អគ្គិសនី​កម្ពុជា​បាន​ត្រឹម​ស្មើ ១​ទល់នឹង​១ ជាមួយ​គីរីវង់​សុខ​សែន​ជ័យ​ជើង​ទី​២ នៅ​ទឹកដី​ខេត្ត​តាកែវ បន្ទាប់ពី​ជើង​ទី​១ ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ភ្នំពេញ​ឈ្នះ ៣​ទល់នឹង​២​។​ ​ជំនួប​នេះ​តង់​ទី​១ ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើគ្នា ០​ទល់នឹង​០ ទោះបីជា​មានឱកាស​រៀង​ៗ​ខ្លួន​ក៏ដោយ​។ តែ​យ៉ាង​ណា​ក៏​ដោយ​នៅ​នាទី​ទី​៧០ ភ្ញៀវ​អគ្គិសនី​កម្ពុជា​ផ្តើម​នាំមុខ​ដោយ​គ្រាប់​បាល់​របស់​កីឡាករ ចន្ថា ចន្ថា​កា​។ ៧​នាទី​មុន​ចប់​ការប្រកួត​កីឡា លី ម​ល្លីម វាយបក​តាម​ស្មើ​ឱ្យ​គិរីវង់ ប៉ុន្តែ​គ្រាប់​បាល់​នេះ​មិន​អាច​ជួយ​ឱ្យ​ក្លិប​រក្សា​កៅអី​នៅ​ពានរង្វាន់​សម្តេច​តេ​ជោ​បន្តទៀត​ទេ ខណៈ​នាទី​នៅ​សេសសល់​ម្ចាស់ផ្ទះ​គ្មាន​គ្រាប់​បាល់​បន្ថែម​។​ ​វគ្គ​បន្ទាប់ ៨​ក្រុម​ចុងក្រោយ អគ្គិសនី​កម្ពុជា​ត្រូវ​ទទួល​ម្ចាស់​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា​ព្រះខ័ន​រាជ​ស្វាយរៀង ថ្ងៃទី​២៤ ខែសីហា​សប្តាហ៍​ក្រោយ​។​

ថ្ងៃ​ជាមួយគ្នា​កោះកុង​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល បន្ទាប់​ពី​ទម្លាក់​ក្លិប​ក្នុង​លី​គ​កំពូល​អង្គ​រថា​យ​ហ្គឺ​រ​ដោយ​វាយបក​ពី​បរាជ័យ​ជើង​ទី​១ យកឈ្នះ​ជើង​ទី​២ ក្នុង​លទ្ធផល ៣​ទល់នឹង​១ នា​ទឹកដី​កីឡដ្ឋាន​ហនុមាន ខេត្តសៀមរាប​។​ ​លេង​បាន ​៣៦​នាទី កោះកុង បើក​ការនាំ​មុខមុន​ដោយ​គ្រាប់​បាល់​របស់​កីឡាករ សារី តៃ​ម៉ូ ប៉ុន្តែ​ក្នុង​នាទី​បន្ថែម​បង្គ្រប់​តង់​ទី​១ កីឡាករ ម៉ៅ ពិសិដ្ឋ ស៊ុត​គ្រាប់​ស្មើ​ឱ្យ​អង្គ​រថា​យ​ហ្គឺ​រ​។​ ​ពេលវេលា​នៅសល់​ជាង​ ១០​នាទី​ចុងក្រោយ កីឡាករ សារី តៃ​ម៉ូ និង​កីឡាករ សាន បូរ៉ា បន្ថែម​ម្នាក់​មួយ​គ្រា​ប់​ទៀត​ឱ្យ​កោះកុង​អេ​ហ្វ​ស៊ី​ឈ្នះ ៣​ទល់នឹង​១ សរុប​ទាំងពីរ​ជើង​ឈ្នះ ​៤​ទល់នឹង​៣ និង​ឡើង​ទៅ​ជួប​បឹងកេត​វគ្គ ​៨​ក្រុម​ចុងក្រោយ​ដើម​សប្តាហ៍​ក្រោយ​។​

​នៅ​ស្តាត​ចាស់​វិញ ក្លិប​ម្ចាស់ផ្ទះ​កងយោធពល​ខេមរភូមិន្ទ វាយបក​តាម​ពីក្រោយ​យកឈ្នះ​នគរបាល​ជាតិ ២​ទល់នឹង​១ ជើង​ទី​២ វគ្គ​ ១៦​ក្រុម​ចុងក្រោយ​។ ការប្រកួត​នេះ​ទម្រាំ​មាន​គ្រាប់​បាល់​កើតឡើង ចាំ​រហូតដល់​នាទី​ទី​៣៨ ពេល​ដែល​កីឡាករ តាំង សុភ​ក្ត្រ ស៊ុត​បញ្ចូល​ទី​ឱ្យ​នគរបាល​ជាតិ​នាំមុខ ១​ទល់នឹង​០ មុន​អាជ្ញា​កណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​តង់​ទី​១​។ ក្រោយពី​មានការ​ផ្លាស់​ប្តូរ​កីឡាករ​មួយ​ចំនួន តង់​ទី​២ ​នេះ​ម្ចាស់ផ្ទះ​កងយោធពល​ខេមរភូមិន្ទ​ហាក់​លេង​បានល្អ ហើយ​ទីបំផុត​នាទី​ទី​៦៣ កីឡាករ ណា​រ៉ុង កក្ត​ដា ស៊ុត​បញ្ចូល​ទី​គ្រាប់​ស្មើ​ឱ្យ​ក្លិប មុនពេល​កីឡាករ ញាណ សុ​ស៊ី​ដាន បន្ថែម​គ្រាប់​ជ័យ​ជំនះ​ ៦​នាទី​មុន​ចប់​ការប្រកួត​ទាំងស្រុង​។ សរុប​ទាំងពីរ​ជើង​កងយោធពល​ខេមរភូមិន្ទ​ឈ្នះ ​៤​ទល់នឹង​២ ឡើង​ទៅ​ជួប​ម្ចាស់​ពាន​សម្តេច​តេ​ជោ វិសាខា ថ្ងៃទី​២៤ ខែសីហា​ខាងមុខ​។​

​ដោយឡែក​ម្ចាស់​ពាន​សម្តេច​តេ​ជោ​ពីរ​ដង​ភ្នំពេញ​ក្រោ​ន​ក៏បាន​ឡើងទៅ​វគ្គ​បន្ទាប់​ដែរ ទោះបី​ស្មើ​ព្រៃវែង ៤​ទល់នឹង​៤ ក្នុង​ជើង​ទី​២ ​យ៉ាងណា​ក៏ ខណៈ​ជើង​ទី​១ ភ្នំពេញ​ក្រោ​ន​ឈ្នះ​ ១​ទល់នឹង​០​ ទៅ​ហើយ​នោះ​។ វគ្គ ​៨​ក្រុម​ចុងក្រោយ​ភ្នំពេញ​ក្រោ​ន​ទទួល​ណា​ហ្កា​វើ​លដ៍​នៅ​អ អេស​អិន សប្តាហ៍​ក្រោយ​។ សូម​ជម្រាប​ជូន​ថា ​ជើង​ទី​២ ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​លេង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រកួត​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm