អ៊ុយ​ក្រែ​ន​និយាយ​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំងក្លា ខណៈ​ប្រមុខ UN ទៅដល់​ទីក្រុង Lviv

2022/08/18 06:33:25 pm        662

​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួកគេ​បាន​រង​ការ​វាយ​សន្ធាប់​ជាថ្មី​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង Kherson ចំណែកឯ​ការ​បាញ់​ផ្លោង​ពី​សំណាក់​កងកម្លាំង​វិមាន​ក្រឹម​ឡាំង​នៅ​ក្នុង​ទីក្រុង Kharkiv ភាគ​ខាងជើង​របស់​អ៊ុយ​ក្រែ​ន​បាន​សម្លាប់​មនុស្ស ​៧​នាក់ ខណៈ​ដែល​សមរភូមិ​ប្រយុទ្ធ​មាន​រយៈពេល​ជិត ​៦​ខែ​នៅតែ​ពុំ​ទាន់​មាន​មធ្យោបាយ​បញ្ចប់​នៅឡើយ​។

​ក្រោយពេល​ទៅដល់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres នឹង​ជួប​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy និង​លោក​ប្រធានាធិបតី​ទួរគី Tayyip Erdogan នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រោយ​មក​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​លោក Guterres នឹង​ទៅ​កាន់​ទីក្រុង Lviv ភាគ​ខាងលិច​របស់​អ៊ុយ​ក្រែ​ន​។ ​មេដឹកនាំ​ទាំង​៣ ​នឹង​ពិភាក្សា​ពី​ដំណោះស្រាយ​ជម្លោះ​ជាមួយ​រុស្ស៊ី និង​ដោះស្រាយ​ការ​គំរាម​កំហែង​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​សកល​ និង​ការ​ប្រឈម​គ្រោះ​មហន្តរាយ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ​ដែល​ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​គ្រប់គ្រង​។​

​សង្គ្រាម​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រត់​ភៀសខ្លួន មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ និង​ធ្វើ​ឲ្យ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​រវាង​លោក​ខាង​លិច និង​រុស្ស៊ី ដែល​វិមាន​ក្រឹម​ឡាំង​និយាយ​ថា​ ប្រតិបត្តិការ​របស់​ខ្លួន​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជិតខាង​មួយ​នេះ​គ្មាន​កងទ័ព និង​ការពារ​សហគមន៍​និយាយ​ភាសា​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1102
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        550
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm