ចិន​នឹងចូលរួម​សមយុទ្ធ​យោធា​ជាមួយ​រុស្ស៊ី ខណៈ​ទំនាក់ទំនង​ជាមួយ​គូប្រជែង​អាមេរិក​កាន់តែ​ដុនដាប​

2022/08/18 06:51:55 pm        571

​ចិន៖ ទីក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​រុស្ស៊ី​ ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​រួមគ្នា​ដោយមាន​ការចូលរួម​ពី​ប្រទេស​ផ្សេងទៀត​ រួម​ទាំងឥណ្ឌា បេឡា​រុស ម៉ុង​ហ្គោ​លី និង​តា​ហ្ស៊ី​គីស្ថាន​។ ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​និយាយ​ថា ​ខ្លួន​នឹងចូលរួម​សមយុទ្ធ​យោធា​រួមគ្នា​ដែល​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី ជា​ការ​បង្ហាញ​ចុងក្រោយ​នៃ​ភាពជា​ដៃគូ​រវាង​គូរ​ប្រជែង​ទាំង​២ ​ជាមួយ​សហរដ្ឋអាមេរិក​។

​ក្រសួងការពារជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​សីហា​ថា ការចូលរួម​ក្នុង​សមយុទ្ធ​រួមគ្នា​នេះគឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​អន្តរជាតិ និង​ក្នុង​តំបន់​នាពេល​បច្ចុប្បន្ននេះ​ទេ ដែល​ទំនងជា​សំដៅ​ដល់​ការ​វាយ​លុក​របស់​រុស្ស៊ី​ដែល​នៅតែ​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​សេចក្ដីថ្លែងការណ៍​បាន​និយាយថា​ សមយុទ្ធ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​ប្រចាំឆ្នាំ​ដែល​នៅ​តែ​បន្ត​។ ​សមយុទ្ធ​រួមគ្នា​ស្រដៀង​គ្នា​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​មានការ​ចូលរួម​ពី​ចិន បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ​សេចក្ដីថ្លែងការណ៍​ខាងលើ​និយាយ​ថា គោលបំណង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង និង​មិត្តភាព​កាន់តែ​ស៊ីជម្រៅ​ថែមទៀតជាមួយ​កងទ័ព​ដែល​ចូលរួម​ពី​ប្រទេស​ផ្សេងៗ និង​ពង្រឹង​សមត្ថភាព​ឆ្លើយតប​ការ​គំរាម​ផ្នែក​សន្តិសុខ​ផ្សេងៗ។

​ចិន​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​មួយ​ចំនួន ​ដែល​ពុំបាន​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ជុំវិញ​ការវាយប្រហារ​ចូល​អ៊ុយ​ក្រែ​ន​។​ ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken ធ្លាប់​បាន​ប្រាប់​សម​ភាគី​ចិន​របស់​លោក​កាលពី​ខែ​មុន​ថា លោក​មិន​ទទួលយក​ការ​អះ​អាង​របស់​ចិន​ដែល​ថា ​ខ្លួន​ឈរ​នៅ​កណ្ដាល​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន និង​បាន​និយាយ​ថា ទីក្រុង Washington ព្រួយបារម្ភ​ពី​ការ​រួម​ដៃ​គ្នា​របស់​ចិន​ជាមួយ​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm