ពលរដ្ឋអាយុ១៨ឆ្នាំឡើង ក្នុងរាជធានីភ្នំពេញចាក់វ៉ាក់សាំងដូសជំរុញទី៤ បាន៨០.៤៧%

2022/08/18 08:34:48 pm        464

​ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង បានមកចាក់វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដូសជំរុញទី៤ បានចំនួន៨០.៤៧% និងដូសជំរុញទី៥ បានចំនួន៩.៦៨% គិតត្រឹម​ល្ងាចម្ស៉ិលម៉ិញថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ បានលើកឡើងថា សព្វថ្ងៃ​មណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ស្ថិត​នៅតាមមនី្ទរពេទ្យបង្អែក និងមណ្ឌលសុខភាព​ទាំង៤៣ទីតាំង ក្នុងរាជធានីភ្នំពេញ នៅបន្ត​ដំណើរ​​ការ​ចាក់វ៉ាក់​សាំង​ជូនបងប្អូនប្រជាពលរដ្ឋ​ជា​ធម្មតា ហើយក្រុមការងារគ្រូពេទ្យ​មួយផ្នែក ​នៃការិ​យា​ល័យ​សុខាភិបាល ស្រុកប្រតិបតិ្ត នៃមនី្ទរ​សុខាភិបាល​រាជធានីភ្នំពេញ កំពុងបន្ត​បេសក​កម្ម​យ៉ាង​សកម្ម ​ចុះចាក់វ៉ាក់សាំងតាមសហគមន៍​ ខ្នងផ្ទះ ​ដើរពីផ្ទះមួយ ទៅផ្ទះមួយ ​ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ​ជូនប្រជាពលរដ្ឋ ចាស់ជរា និង​វ៉ាក់សាំងការពារជំងឺ១១មុខ ជូនកុមារ ​ដែលពិបាក​ក្នុងការ​ធ្វើដំណើរ​មក​កាន់​មណ្ឌលសុខភាព និង​មនី្ទរពេទ្យបង្អែក ដើម្បីទទួលយកថ្នាំបង្ការការពារជំងឺ។

ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បាន​សង្កត់ធ្ងន់ថា ​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រី្តនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា យុទ្ធនា​ការ​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​ បាន​ចាប់ផ្តើមចាក់​វ៉ាក់​សាំង​នេះ​ជូន​បងប្អូន​ប្រជា​​ពល​រដ្ឋ កាល​ពីថ្ងៃ​ទី១០ ​ខែកុម្ភះ ឆ្នាំ២០២១​ ដោយឥតគិតថ្លៃ ​រហ័សទាន់​ពេលវេលា​ រួមទាំងជន​បរទេស​ដែល​រស់​នៅក្នុងព្រះ​រាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm