រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងស្តារឡើងវិញ

2022/08/18 08:57:58 pm        444

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការត្រៀមបង្ការ ការឆ្លើយតប ក៏ដូចជាការស្តារឡើងវិញ​ក្រោយ គ្រោះមហន្តរាយ ។ នេះបើតាមប្រសាសន៍​មន្រ្តីជាន់ខ្ពស់​នៃគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។

ក្នុងសិក្ខាសាលាថ្នាក់តំបន់សី្តពី«ការកសាងចំណេះដឹង និងការយល់ដឹងអំពីការគ្រប់គ្រងទឹកជំនន់» ស្ថិតនៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៨ ខែសីហានេះ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងឯកឧត្តម គន់ គីម អនុប្រធានទី១ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយការត្រៀមបង្ការ ការឆ្លើយតប ក៏ដូចជាការស្តារឡើងវិញ​ក្រោយគ្រោះមហន្តរាយ ក្នុងលក្ខណៈពហុវិស័យ ឈរលើគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ច-សង្គមរបស់​កម្ពុជា ដូចមាន​ចារឹក​នៅក្នុងយុទ្ធសាស្ត្រចតុកោណ​ របស់រាជរដ្ឋាភិបាលកម្ពុជាជាអាទិ៍។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ​បាន​រៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និង​លិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធ​នានារៀបចំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង​គ្រោះមហន្តរាយ ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន​សហគមន៍ ​កសាងផែនការសកម្មភាពជាតិ NAP-DRR ​សម្រាប់អាណត្តិ៥ឆ្នាំម្តង រៀបចំផែនការ​ត្រៀមបម្រុងឆ្លើយតប ​និងសង្គ្រោះគ្រោះមហន្តរាយនៅរៀងរាល់ឆ្នាំ រៀបចំ​កងឯកភាព​សង្គ្រោះ​គ្រោះមហន្តរាយ ដោយបំពាក់សម្ភារៈ ​និងមធ្យោបាយគ្រប់គ្រាន់ ​ឱ្យឈរជើងនៅតាមតំបន់ ដើម្បី​ធានាការជួយសង្គ្រោះបានទាន់ពេលវេលា ​នៅគ្រប់កាលៈទេសៈ។ រហូតមកដល់ពេលនេះ បង្កើត​បានចំនួន១៦កងរួចមកហើយ ហើយនឹងបន្តបង្កើតកងថ្មីបន្ថែមជាបន្តបន្ទាប់ទៀត នៅក្នុងបណ្តាឆ្នាំ​ខាងមុខៗ។

បច្ចុប្បន្នពិភព​លោក បាននឹងកំពុងឆ្លងកាត់នូវបញ្ហា ប្រឈមនឹងមុខសញ្ញាគ្រោះថ្នាក់ជាច្រើន បង្ក​ដោយធម្មជាតិ និងមនុស្ស ដែលជាបុព្វហេតុនៃ​ គ្រោះមហន្តរាយ។ ប្រទេសកម្ពុជា ក៏មិនខុស​ពីបណ្តាប្រទេសនានាដែរ ​គឺមានការប្រឈមជាខ្លាំង​ ជាមួយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ដូចជា៖ ទឹកជំនន់, រាំងស្ងួត, ខ្យល់កន្រ្តាក់ ឬខ្យល់ព្យុះ, រន្ទះបាញ់, និងបាក់ច្រាំងទន្លេជាដើម៕ អត្ថបទ៖ ទូច សោភ័ណ



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm