មន្ត្រីជាន់ខ្ពស់​របស់​ UN បាន​ជំរុញ​ឲ្យ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកទោស​ និង​បញ្ឈប់​ការ​ប្រហារ​ជីវិត

2022/08/18 09:39:00 pm        651

​​មី​យ៉ាន់​ម៉ា៖ មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​បាន​និយាយថា លោកស្រី​បាន​ជំរុញ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ឱ្យ​ដោះលែង​អ្នកទោសនយោបាយ និង​បញ្ឈប់​ការប្រហារជីវិត នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​ធ្វើឡើង​ក្នុង​ពេល​មាន​អំពើ​ហិង្សា​កើន​ឡើង​នៅ​ក្នុង​ប្រទេស​។

សហភាព​មី​យ៉ាន់​ម៉ា​ស្ថិតក្នុង​ភាព​វឹកវរ​ ចាប់តាំងពី​យោធា​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​ដឹកនាំ​ដោយ​លោកស្រី Aung San Suu Kyi កាលពីដើម​ឆ្នាំមុន ហើយ​បានចាប់ផ្តើម​បង្ក្រាប​បង្ហូរឈាម​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ដែល​កើតឡើង​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា លោកស្រី Noeleen Heyzer បាន​មកដល់​រដ្ឋធានី Naypyidaw ហើយ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្ត្រី​ក្រសួងការបរទេស មុន​ពេល​ជួប​ជាមួយ​ប្រមុខ​យោធា​លោក Min Aung Hlaing នៅ​ថ្ងៃ​ពុធ​។ លោកស្រី Heyzer បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចេញផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី ​គឺ​ដើម្បី​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​អង្គការ​សហប្រជាជាតិ និង​ស្នើ​ឱ្យមាន​ចំណាត់ការ​ជាក់ស្តែង​ដែល​ត្រូវការ​ដើម្បី​កាត់បន្ថយ​ជម្លោះ និង​ការរង​ទុក្ខ​របស់​ប្រជាជន​។​

​អ្នកនាំពាក្យ​យោធា​មី​យ៉ាន់​ម៉ា​មិនបាន​ឆ្លើយតប ​នឹង​សំណើសុំ​ការអត្ថាធិប្បាយ​អំពី​ជំនួប​នេះ​ទេ​។ ទូរទស្សន៍​រដ្ឋ​មី​យ៉ាន់​ម៉ា MRTV បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ជំនួប​នេះ​បាន​ពិភាក្សា​អំពី​ទំនាក់​ទំនង​រវាង​មី​យ៉ាន់​ម៉ា និង​អង្គការសហប្រជាជាតិ​។ ការ​ថ្កោលទោស​ជា​សាកល​បាន​ធ្លាក់​មកលើ​ឧ​ត្ត​ម​សេនីយ៍​ជា​ច្រើន​រូប​របស់​សហភាព​មី​យ៉ាន់​ម៉ា ដែល​ថ្មីៗ​នេះ​ភាគច្រើន​ថ្កោលទោស​លើ​ការ​ប្រហារ​ជីវិត​សកម្មជន​លទ្ធិប្រជាធិបតេយ្យ​បួន​នាក់ ​ដែល​ពួកគេ​បាន​និយាយ​ថា ​បាន​ជួយ​ក្នុង​សកម្មភាព​ភេរវកម្ម ដោយ​សំដៅ​ទៅលើ​ការវាយប្រហារ​ដោយ​កងជីវពល​ ដែល​ប្រយុទ្ធ​ប្រឆាំង​ការគ្រប់គ្រង​របស់​យោធា និង​ព្យាយាម​សងសឹក​ចំពោះ​ការ​បង្ក្រាប​លើ​ការតវ៉ា​។ ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី Heyzer ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់ពី​តុលាការ​បាន​កាត់ទោស​មេ​ដឹកនាំ​ប្រទេស​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​លោកស្រី Aung San Suu Kyi ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ពី​បទ​ចោទប្រកាន់​អំពើពុករលួយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm