ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឱ្យវិនិយោគិនម៉ាឡេស៊ី បន្តគាំទ្រទស្សនវិស័យរបស់សម្តេចតេជោ ដើម្បីឱ្យកម្ពុជាគ្មានមីនឆ្នាំ២០២៥

2022/08/18 09:46:10 pm        513

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី ដែល​កំពុង​វិនិយោគនៅកម្ពុជា ​បន្តចូលរួមគាំទ្រ​នូវទស្សនវិស័យរបស់​សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីឱ្យ​ក្តីសង្ឃឹមកម្ពុជាគ្មានមីនឆ្នាំ២០២៥​ ក្លាយជាការពិត។

ការជាអំពាវនាវបែបនេះ ក្នុងឱកាសដែលឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ និងលោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលវិភាគទាន​ចូលរួម​ចំណែកបោសសម្អាត​មីននៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំ​នៅ​កម្ពុជា នូវថវិកាសរុបចំនួន ៧៧.៧០០ ដុល្លារអាមេរិក ដែលអាជ្ញាធរមីន គ្រោងនឹងយកទៅ​ប្រើ​ប្រាស់​បញ្ចប់​ការងារបោសសម្អាតមីននៅឃុំស្តុក ​និងភូមិចំនួន ០៣ ក្នុងឃុំស្រង់ រួមមាន​ភូមិរលាំងទឹក ភូមិអង្គដូនតី និងភូមិត្រពាំងថ្ម ​ដើម្បីប្រកាសភូមិឃុំអស់មីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជូនចំពោះឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា និង​សមាជិកទាំងអស់ ដែលបានសហការជាមួយអាជ្ញាធរមីនរៀបចំរាត្រីសមោសរកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារណាហ្កាវើល ​ក្រោមអធិបតីភាពរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីធ្វើការរៃអង្គាសវិភាគទានចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលវិភាគទាននេះ គឺជាការបង្ហាញពីទឹកចិត្តប្រកបដោយ​សប្បុរស​របស់បណ្តាក្រុមហ៊ុននានា​ក្រោមការសម្របសម្រួល​របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ វិភាគទាននេះ ក៏មានការចូលរួមដោយផ្ទាល់ពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នូវថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក T Mohan និពន្ធនាយកអង្គភាព Khmer Times និងជាអនុប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី​ប្រចាំនៅ​កម្ពុជា ដែលបានសម្របសម្រួលការងារនេះរហូតមក ព្រមទាំងបានចូលរួមដល់ការងារបោស​សម្អាតមីន ​និងប្រកាសភូមិអស់មីន នាពេលកន្លងមក។

ឧកញ៉ា Tan Khee Meng បានមានប្រសាសន៍ថា ​សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា មាន​សេចក្តីសប្បាយរីករាយដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈអាជ្ញាធរមីន គាំទ្រ​ដល់កិច្ចខិតខំប្រឹងប្រែងលើការងារបោសសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅរកកម្ពុជា​គ្មានមីន​ឆ្នាំ២០២៥ ​ហើយការចូលរួមនេះពិតជាមានអត្ថន័យណាស់សម្រាប់សភាពាណិជ្ជកម្ម និង​សហគមន៍ម៉ាឡេស៊ីនៅកម្ពុជា។

ឧកញ៉ា Tan Khee Meng បានបន្តទៀតថា ជាង ៣ ទសវត្សរ៍​ចុងក្រោយនេះ ​មានក្រុមហ៊ុនម៉ាឡេស៊ី​ជាច្រើន ​បានមកវិនិយោគរកស៊ីនៅកម្ពុជា ​និងទទួលជោគជ័យ​ក្រោមកិច្ចគាំទ្រយ៉ាងល្អប្រសើរ​ពី​រាជរដ្ឋាភិបាលកម្ពុជា ​ហើយក៏បានចូលរួមចំណែក​ផ្នែកមនុស្សធម៌ដល់កិច្ចការសង្គមនានា ក្រៅ​ពី​មុខរបររកស៊ីរបស់ខ្លួន។

ក្នុងឱកាសនោះ ​លោកឧកញ៉ា ​បានថ្លែងអំណរ​យ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ផ្តល់នូវសន្តិភាព​ ស្ថេរភាព​ និង​មាន​អត្រាកំណើន​សេដ្ឋកិច្ចថេរ ​ដែលជាការផ្តល់​ឱកាស​យ៉ាង​ល្អបំផុតសម្រាប់អ្នកវិនិយោទុន៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        44
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm