អាជ្ញាធរថៃបញ្ជូនពលករខ្មែររងគ្រោះដោយបញ្ហាផ្សេងៗប្រមាណ ១០០នាក់ ក្នុងមួយថ្ងៃៗ

2022/08/18 10:06:29 pm        505

ភ្នំពេញ៖ ក្នុងមួយថ្ងៃៗអាជ្ញាធរនៃប្រទេសថៃ បានបញ្ជូនពលករខ្មែរដែលបានរងគ្រោះដោយ​អំពើ​ផ្សេងៗប្រមាណ១០០នាក់ ទៅកាន់មណ្ឌលសំចតរបស់ពលករ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវសមត្ថកិច្ចប្រចាំការ និងអ្នកពាក់ព័ន្ធបានសម្របសម្រួលបញ្ជូន​ពួកគេទៅកាន់ស្រុកកំណើតដោយសុវត្ថិភាព ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ​ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច ​និងជាអ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំ គឺចាប់​ពីឆ្នាំ២០១៧-២០២២ ជនរងគ្រោះដោយអំពើជួញដូរមនុស្សជាង ៤ ៧០០នាក់ ត្រូវបានសង្គ្រោះ អប់រំប្រឹក្សាយោបល់ បញ្ជូនទៅស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌល​របស់​អង្គការ និងជនរងគ្រោះចំនួនជាង ១ ៣០០នាក់ ត្រូវធ្វើសមាហរណកម្មទៅសហគមន៍ និងតាមដាន​បន្តចំនួន ៣៩១នាក់ និងបិទករណីចំនួន ២៥២នាក់ ។

ឯកឧត្តម បានបន្តថា ទន្ទឹមនោះក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ​បានកសាងមណ្ឌលសំចតប៉ោយប៉ែត សម្រាប់​ទទួលទុកដាក់ជនរងគ្រោះ និងងាយរងគ្រោះ ដែលទទួលបានពីអាជ្ញាធរថៃ គិតមកដល់​ថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២១ មណ្ឌលសំចតបានទទួលពលករចំណាកស្រុកសរុបចំនួនជាង ១៣៧ ០០០នាក់ ​និង​បាន​សម្ភាសន៍​កំណត់​អត្តសញ្ញាណ​រកឃើញ​ជនរងគ្រោះ និងងាយរងគ្រោះ​ចំនួន ៦៨៨នាក់ ខណៈមណ្ឌលសំចត់មួយនេះ ក្នុងមួយថ្ងៃៗ​ទទួលពលករខ្មែររងគ្រោះត្រូវ​បានអាជ្ញាធរថៃ​បញ្ជូនមកវិញ ​ដោយសារអំពើផ្សេង​ប្រមាណ ១០០នាក់ ។

ឯកឧត្តម តូច ចាន់នី បានបន្ថែមថា ក្នុងយៈពេលនេះក្រសួងបានរៀបចំ ​និងផ្សព្វផ្សាយលទ្ធផលការ​ធ្វើ​អង្កេតរហ័សថ្នាក់ជាតិលើកទី១​ ស្តីពីស្ថានភាពជនអនាថា បានប្រកាស់ដាក់ឲ្យប្រើប្រាស់សៀវភៅ ស្តីពី​ផែនការណ៍​យុទ្ធសាស្រ្ត​កម្លាំង​សេវាសង្គម​ ២០២២-២០៣១​ បាន​ទទួលជនរងគ្រោះ​មាតុភូមិនិវត្តន៍​ពីប្រទេសនានាចំនួន ​១ ៤២៤នាក់ និងបាន​ធ្វើមាតុភូមិនិវត្តន៍ដោយ​អំពើជួញដូរ​មនុស្សត្រឡប់​ទៅប្រទេសកំណើតវិញចំនួន ៣៤នាក់ ៕ អត្ថបទ៖បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm