កម្ពុជាទទួលការព្រមាន ពីស្ថាប័នពិភពលោក ពាក់ព័ន្ធនឹងកំណើនសំណង់ខុសច្បាប់នៅតំបន់អង្គរ

2022/08/19 02:38:32 am        565

​សៀមរាប៖ ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រុមមន្ត្រីចំនួន​ជិត​៨០០នាក់ មកពីក្រសួងស្ថាប័នចំនួន៣ បានចាប់ផ្តើមចុះប្រមូលទិន្នន័យ កំណត់និយាមការ លើសំ ណង់​ខុសច្បាប់នៅ​ក្នុង​រមណីយ​ដ្ឋានអង្គរ និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ យុទ្ធនាការនេះ បានធ្វើឡើង នៅ​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ឯកសារស្ថិតិប្រជាពលរដ្ឋ ស្ថិត​ក្នុងតំបន់ការពារទី១ និងការពារទី២ នៃរមណីយដ្ឋានអង្គរដែលរៀបចំដោយអា ជ្ញាធរជាតិ​អប្សរា​នាឆ្នាំ២០០៤-២០០៥ នឹងត្រូវប្រើប្រាស់ជាឯកសារគោល ដើម្បីពិនិត្យការកាន់កាប់ដី និងសំណង់​ស្រប​ច្បាប់ ឬ​មិន​ស្របច្បាប់​ក្នុង​រមណី​យ​ដ្ឋានអង្គរ។

សេចក្តីប្រកាសដដែលបន្តថា យុទ្ធនាការនេះ មានគោលដៅ​ការពារ​តំបន់​រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវ​រក្សាការពារដាច់ខាត មិនអាច​កាត់​ឆ្វៀល​បានឡើយ។

កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និង​ដួង​ព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។

ក្រុម​មន្រ្ដី​ ដែលបានធ្វើយុទ្ធនាការនេះមានសរុបចំនួន ៧៧៩រូប ចែកចេញជា ៣២ក្រុម ក្នុងនោះ មន្ត្រីជំនាញរបស់ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤៣៩រូប, មន្ដ្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះចំនួន ២៣២រូប និង​មន្ត្រី​របស់រដ្ឋបាលខេត្តសៀមរាបចំនួន ១០៨រូប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្ត​សញ្ញាណ​អ្នក​កាន់​កាប់​ដី​និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់​អាជ្ញាធរ​ជាតិ​អប្សរា។

នាដើមឆ្នាំ២០២២ មាន​អ្នក​ឆ្លៀត​ឱកាស​សាងសង់​សំណង់​ខុស​ច្បាប់​រាប់​រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់​ជា​ច្រើ​ន​ទៀត ដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។ សំណង់ខុសច្បាប់​អស់​ទាំង​នេះ ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។

ទន្ទឹម​នេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តិផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជា​ដាច់​ខាត។

របាយការណ៍របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដោយ​សារ​កំណើន​នៃ​សំណង់​ខុស​ច្បាប់​នៅក្នុងរមណីយដ្ឋានអង្គរ មានការកើនឡើងខ្លាំងនោះ ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានទទួលលិខិតព្រមាន និង​ស្នើសុំឲ្យបកស្រាយចំនួន២ដង ពីសំណាក់មជ្ឈមណ្ឌលបេតិកភ ណ្ឌពិភពលោក។ បច្ចុប្បន្នសំណង់​ខុសច្បាប់នៅក្នុង​រមណីយ​ដ្ឋានមានចំនួន៨៤៤៨ករណី។ ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានហៅសំណ ង់​ខុស​ច្បាប់​ទាំងនោះថា ជាសំណង់ដ៏គួរឲ្យខ្មាសអៀន៕ អត្ថបទ៖ ឈិត សាវី



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm