ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​ក្រសួង​វប្បធម៌​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​

2021/04/27 09:59:58 am        294

ភ្នំពេញ៖ អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​រៀប​ចំ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប្រភេទស៊ី​ណូ​វ៉ា​ក់ (Sinovac) ជូន​ថ្នាក់ដឹកនាំ មន្ត្រី​រាជ​ការ ចាប់ពី​ថ្ងៃ​ទី​៣ រហូតដល់​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង​ ៨​ព្រឹក​ដល់​ម៉ោង​១២ និង​ពី​ម៉ោង​១៤ ដល់​ម៉ោង​១៧ នៅ​ទីសី្ត​ការ​ក្រសួង​។​

​​លោក​ជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ថ្លែង​ថា ការរៀបចំ​ចាត់ចែង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​មន្រី្ត​រាជការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នា​ពេល​នេះ យោងទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាលសម្តេច​តេ​ជោ នៅ​ក្នុង​ការ​រាតត្បាត​របស់​មេរោគ​កូ​វីដ​១៩ នៅ​ក្នុង​សហគមន៍​។ ដូច្នេះ​តាមរយៈ​ការ​ខិតខំ​ប្រឹង​ប្រែង ប្រទេស​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩ ជា​ជំនួយ​របស់​មិត្ត​ចិន និង​ថ្មីៗ​នេះ​កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​ថ្នាក់ដឹកនាំ ម​ន្រី្ត​រាជការអាទិភាព​តាម​បណ្តា​ក្រសួង​ស្ថាប័ន​នានា​។​ ​​ជាមួយគ្នា​នោះ​ដែរ មន្ត្រី​រាជការ​នៃ​ក្រសួង​វប្បធម៌បាន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​សប្បាយរីករាយ ក្រោយ​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩ ​រួច និង​សូម​ថ្លែង​អំណរ​អរ​គុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាលសម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​​កម្ពុជា បាន​ស្វះ​សែង​រក​វ៉ាក់សាំង​កូ​វីដ-​១៩ មក​ចាក់​ជូន​ពួកគាត់ ដើម្បី​ការពារ​សុខុមាលភាព ទប់ស្កាត់​ការ​ចម្លង​មេរោគ​កូ​វីដ​-១៩​។​

ជា​ចុងក្រោយ​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា បាន​បញ្ជាក់​ថា គោលបំណង​ចម្បង​គឺ​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ-​១៩ នៅ​ក្នុង​ពេល​ដ៏​លំបាក​នេះ ដើម្បី​ឲ្យ​ប្រជាជនទទួល​បាន​នូវ​ការ​ការពារ​។ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​ត្រូវ​ចងចាំ​ថា វ៉ាក់សាំង​កូ​វីដ​-១៩ មិន​មែន​ជា​ដំណោះ​ស្រាយ​តែមួយគត់​នោះ​ទេ បើ​ទោះ​បី​ជា​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ យើង​ត្រូវតែ​ណែនាំ​ទៅ​ម​ន្រី្ត​រាជការ សិល្បករ ឬក៏​ប្រជាជនដែល​បំរើ​កា​រងា​រលើ​វិស័យ​វប្បធម៌ឲ្យ​រក្សា​នូវ​៣​កុំ ៣​ការពារ គឺជា​គោលការណ៍​ធំ​ណាស់ដែល​បុគ្គល​គ្រប់រូប​ត្រូវតែ​អនុវត្តន៍ បើជា​បាន​ចាក់​វ៉ាក់សាំង​រួច​ក៏ដោយ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ក្នុងនាម​មន្ត្រី​រាជការ​នៃ​ក្រសួង​វប្បធម៌ លោកជំទាវ បណ្ឌិត​សភា​ចា​រ្យ សូម​ថ្លែងអំណរគុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ជូន​ចំពោះ​ សម្ដេច​តេ​ជោ នាយក​រដ្ឋ​មន្រី្ត ដែល​លោក​បាន​ខិតខំ​យកចិត្តទុកដាក់ ក៏ដូចជា​ក្រសួងសុខាភិបាល ក្នុង​​រយៈពេល​ជាង​ ១​ឆ្នាំ​កន្លង​មក​នេះ ពេទ្យ​អាវ​សរបស់​យើង​នេះជា​អ្នក​ឈានមុខ បាន​លះបង់​ពេលវេលា និង​សុខភាព​ផ្ទាល់ខ្លួន និង​គ្រោះថ្នាក់​នានាក្នុង​ការ​ជួយសង្គ្រោះ​ប្រជាជន​។

ដូច្នេះ​វីរភាព​នេះ​ពិតជា​ខ្ពង់ខ្ពស់​បំផុត ​សម្រាប់​ម​ន្រី្ត​រាជការ​នៃ​ក្រសួង​វប្បធម៌ ដែល​ជា​ប្រជាជន និង​សូម​ធ្វើការ​ថ្លែងអំណរគុណ​ ដ​ល់​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់កំពុង​ខិតខំ​ប្រយុទ្ធ​តស៊ូ ហើយ​យើង​សាមគ្គី​គ្នា យើង​នឹង​យកឈ្នះ​បាន​ជំងឺ​កូ​វីដ​-១៩ ក៏​សូម​អំពាវនាវ​ដល់​មន្រី្ត​រាជការ​ក្រសួង​វប្បធម៌ និង​តាម​បណ្ដា​ក្រសួង មន្ទីរ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ សូម​នាំគ្នា​ទប់ស្កាត់​មេរោគ​កូ​វីដ-​១៩ ដែល​អនុវត្តន៍​ទៅតាម​ការណែនាំ​ របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ពេញ​លេញ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន សុខ​សន្តិភាព ហើយក៏​ដើម្បី​សុភមង្គល​នៅ​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ​៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm