រុស្ស៊ី​ជំរុញ​ឲ្យ​មានការ​ត្រួតពិនិត្យ​ជា​អន្តរជាតិ​នៅ​ទីតាំង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដែល​រង​ការបាញ់​ផ្លោង

2022/08/19 05:04:51 pm        169

​រុស្ស៊ី៖ អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​មួយ​រូប​បាន​និយាយថា ប្រទេស​រុស្ស៊ី​កំពុង​អំពាវនាវ​ឲ្យ​ដល់​ទី​ភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) ឲ្យ​មានដំណើរ​ចុះ​ត្រួត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​បំពេញ​អាណត្តិ​របស់​ខ្លួន​ជាទី​ភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ។​

​ក្នុង​អំឡុង​សន្និសីទ​ស្ដីពី​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ពុធ លោក Igor Vishnevetsky អនុរដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​ការគ្រប់គ្រង​អាវុធ​បាន​និយាយ​ថា យើង​ចង់​ឲ្យ​បេសកកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​កើតឡើង​ឆាប់ៗ​នេះ​។ ​ប្រទេស​រុស្ស៊ី​នឹង​ប្រឹង​ប្រែង​អស់ពី​លទ្ធភាព​ដើម្បី​សម្របសម្រួល​ការងារ​នេះ​។ ​លោក​បាន​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​ត្រូវ​បាន​ស្នើ​ឡើង​មួយ​រយៈ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ តែ​មិនមែន​ដោយ​សារ​តែ​កំហុស​របស់​យើង​ទេ​។

អ្នកការទូត​រូប​នេះ​បាន​ចង្អុល​ទៅ​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា ដោយសារតែ​មានការ​វាយ​ប្រហារ​ជា​ទៀង​ទាត់​របស់​អ៊ុយ​ក្រែ​ន ទៅលើ​ទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នោះ ទើប​មិនមាន​សុវត្ថិភាព​សម្រាប់​ក្រុម​អធិការកិច្ច​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រោងចក្រ​នោះ​។ ​លោក Vishnevetsky បាន​សង្កត់​ធ្ងន់​ថា មនុស្ស​មិនគួរ​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​ទេ មិន​គួរ​ប្រើ​កាំភ្លើង​ធំ ឬ​អាវុធ​ផ្សេងទៀត​ដាក់​គោលដៅ​លើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ទេ។ ភាគី​អ៊ុយ​ក្រែ​ន​ដឹង​ច្បាស់​ហើយ​តែ​នៅតែ​ធ្វើ ដែល​ជា​ទង្វើ​នៃ​អំពើ​ភេរវកម្ម​នុយក្លេអ៊ែរ​យ៉ា​ង​ច្បាស់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        350
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        349
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm