កម្ពុជា បង្កើតប្រអប់តវ៉ា សម្រាប់ប្តឹងចំពោះបញ្ហារំលោភសិទ្ធិមនុស្សក្នុងពន្ធនាគារ

2022/08/19 05:54:49 pm        322

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា នាពេលខាងមុខ នឹងដាក់ឱ្យដំណើរការប្រអប់តវ៉ា (Compliant Box) ក្នុងពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ សម្រាប់ភាគីពាក់ព័ន្ធប្តឹងតវ៉ាចំពោះបញ្ហាស្ថានភាពសិទ្ធិមនុស្ស។

ថ្លែង​ប្រាប់ BTV News នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន សមាជិក និង​ជា​អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា យោង​តាម​ការ​ព្រម​ព្រៀង​រវាង​ស្ថាប័ន​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ កាលពីកន្លងទៅ ស្ថាប័ន​ទាំង​ពីរ​បានឯកភាពគ្នាបង្កើតប្រអប់តវ៉ា (Compliant Box) តាមបណ្តាពន្ធនាគារ និង​មណ្ឌល​អប់រំកែប្រែនៅទូទាំងរាជធានី-ខេត្ត។ ឯកឧត្តម បន្តថា មកទល់ពេលនេះ ដំណើរ​ការ​ប្រអប់​តវ៉ា​កំពុង​ស្ថិត​ក្នុង​ការ​ជជែក​គ្នា​អំពី​យន្តការ​រដ្ឋបាល​នៃ​ការ​ដាក់​ពាក្យប្តឹង​តវ៉ា​ចូល​ក្នុង​ប្រអប់​មួយ​នេះ ខណៈប្រអប់តវ៉ានឹងដំណើរការសាកល្បងជាគំរូក្នុងពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​មួយ​ចំនួន​។

ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ថា ប្រអប់តវ៉ានេះ​នឹង​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ហើយភាគីពាក់ព័ន្ធដែលអាចប្តឹងតវ៉ាចូលប្រអប់នេះ រួមមាន សាច់ញាតិ ជនជាប់ឃុំ ឬមន្រ្តី និង​អនុរក្ស​ពន្ធនាគារ ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សក្នុងពន្ធនាគារ។

ឯកឧត្តម ជិន ម៉ាលីន លើកឡើងថា ប្រអប់តវ៉ានេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​សំដៅ​ធានា​បាន​តម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង ឬឈាន​ទៅ​លុប​បំបាត់​អំពើ​បំពាន​ផ្សេង​ៗ​ដែល​កើត​មាន​ក្នុង​ពន្ធនាគារ ដូចជាការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានសិទ្ធិអ្នកជាប់ឃុំជាដើម។

គួរបញ្ជាក់ថា យន្តការប្រអប់តវ៉ាថ្មីនេះគឺជាយន្តការមួយបន្ថែមពីលើសកម្មភាពការចុះត្រួតពិនិត្យ និង​ការ​តាមដានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីអនុញ្ញាត​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ស្វែង​រក​កិច្ច​ការពារ​ពី​សិទ្ធិរបស់ខ្លួន រួមទាំងបង្ហាញជាលក្ខណៈបើកចំហរនូវភាពត្រឹមត្រូវ និងតម្លាភាព​ក្នុង​ពន្ធ​នាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់នៅទូទាំងប្រទេស៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm