ការស្រាវជ្រាវ​៖ លោកខាងលិច​លែង​សន្យា​ផ្ដល់ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន ៥​ខែ​បន្ទាប់ពី​សង្គ្រាម

2022/08/19 06:01:19 pm        490

​អ៊ុយក្រែន៖ យោងតាម​ការស្រាវជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បណ្ដា​រដ្ឋាភិបាល​សំខាន់ៗ​របស់​អឺរ៉ុប លែង​សន្យា​ផ្ដល់ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​កាលពី​ខែកក្កដា ជា​ខែ​ដំបូង​ចាប់​តាំង​ពី​រុស្ស៊ី​វាយលុក​ចូល​ប្រទេសជិតខាង​គាំទ្រ​ដោយ​លោកខាងលិច​មួយ​នេះ។

​អ៊ុយ​ក្រែ​ន​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​ជំនួយ​យោធា និង​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​បាន​ទទួល​កញ្ចប់​ថវិកា​ប្រហែល ​១.៥​ពាន់​លាន​អឺរ៉ូ ឬ​ស្មើ (១.៥ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​ការ​សន្យា​ថ្មី​នៃ​ការ​គាំទ្រ​កាលពី​ខែ​កក្កដា ដែល​នាំ​ឲ្យ​ទំហំ​ថវិកា​សរុប​ឡើង​ដល់ ៨៤.២​ពាន់​លាន​អឺរ៉ូ​នៅ​ចន្លោះ​ពាក់កណ្ដាល​ខែ​មករា និង​ដើមខែ​សីហា​។ ​ប្រទេស​ដែល​លែង​សន្យា​ផ្ដល់​ជំនួយ​គឺ​មាន​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ អ៊ីតាលី ឬ​ប៉ូឡូញដែល​ជា​ក្រុម​ប្រទេស​ធំ​ៗ​បំផុត​នៅ​អឺរ៉ុប។​

​លោក Christoph Trebesch ប្រធាន​វិទ្យាស្ថាន​ឃៀ​ល (Kiel) សម្រាប់​ការតាមដាន​ការគាំទ្រ​លើ​អ៊ុយ​ក្រែ​ន​របស់​សេដ្ឋកិច្ច​សកល ដែល​បាន​វិភាគ​ទិន្នន័យ​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ខែ​កក្កដា ប្រទេស​ម្ចាស់​ជំនួយ​កាលពី​ដំបូង​ស្ទើរតែ​មិនបាន​ផ្ដល់​ជំនួយ​ថ្មី​ទាល់តែសោះ។ ​លោក Trebesch និង​អ្នក​តាម​ដាន​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​បាន​បង្ហាញថា ប្រទេស​ធំៗ​របស់​សហភាព​អឺរ៉ុប​មាន​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ​ពុំបាន​ផ្ដល់​ការសន្យា​ផ្ដល់​ជំនួយ​ថ្មី​ទាល់តែសោះ​។ ​លោក​ថា ប្រទេស​ន័​រ​វេស​ដែល​មិន​មែន​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ ​១​ពាន់​លាន​​អឺរ៉ូ​នៃ​កញ្ចប់​ថវិកា​ចំនួន ១.៥​ពាន់​លាន​អឺរ៉ូ​ដែល​បាន​សន្យា​កាលពី​ខែ​មុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        57
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm