ចិន​គំរាម និង​ថ្កោលទោស​ជាថ្មី ក្រោយ​អាមេរិក​ប្រកាស​ការពិភាក្សា​ពាណិជ្ជកម្ម​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់

2022/08/19 07:19:59 pm        465

​ចិន៖ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ​Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​សហរដ្ឋអាមេរិក​នឹង​រៀបចំ​ការពិភាក្សា​ពាណិជ្ជកម្ម​ផ្លូវការ ​ជាមួយ​ក្រុម​មន្ត្រី​កោះ​តៃវ៉ាន់​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​។​ ​សេចក្ដីប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​មានការ​គំរាម និង​ការ​ថ្កោលទោស​ជុំ​ថ្មី​មួយទៀត​ពី​រដ្ឋាភិបាល​ចិន ដែល​បាន​ព្រមាន​ថា ក្រុង​ប៉េកាំង​នឹង​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​។ ​

ប្រទេស​ចិន​បាន​អះអាង​សិទ្ធិ​ជា​យូរ​មក​ហើយ​ថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន ទោះបី​កោះ​នេះ​មាន​រដ្ឋាភិបាល​ខ្លួនឯង​ក៏ដោយ​។ ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​លោកស្រី Shu Jueting បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ចិន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការពិភាក្សា​ពាណិជ្ជកម្ម​ផ្លូវការ​នេះ​។ ភាព​តានតឹង​បាន​ឡើងក​ម្ដៅ​ក្នុង​តំបន់​នៅ​ឆ្នាំនេះ ខណៈ​ក្រុម​តំណាង​រាស្ត្រ​អាមេរិក​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់ ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន។

ប្រធាន​សភា​ទី​៥២ ​របស់​សហរដ្ឋអាមេរិក​លោក​ស្រី Nancy Pelosi គឺជា​មន្ត្រី​ជាន់ខ្ពស់​បំផុត​របស់​សហរដ្ឋអាមេរិក ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​នេះ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៧ ជាមួយ​ប្រធាន​សភា​ទី​៥០ របស់​សហរដ្ឋ​អាមេរិក​គឺ​លោក Newt Gingrich។ ​គួរ​រម្លឹក​ថា កោះ​តៃវ៉ាន់​បាន​បែក​ចេញពី​ប្រទេស​ចិន បន្ទាប់ពី​កងកម្លាំង​គាំទ្រ​ប្រជាធិបតេយ្យ​ចាញ់​សង្គ្រាមស៊ីវិលជាមួយ​បក្ស​កុម្មុយនិស្ត​ចិន​ឆ្នាំ១៩៤៩។ កោះ​នេះ​បាន​ដឹកនាំ​ស្វ័យ​គ្រប់គ្រង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ចាប់​តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​នៅ​តែ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ជាមួយ​ចិនដីគោក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        865
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        464
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm