Vissel Kobe និង Jeonbuk ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ AFC Champions League

2022/08/19 07:32:44 pm        172

​បាល់ទាត់៖ ​ក្លិប​ជប៉ុន Vissel Kobe បាន​កក់​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ក្លិប​កំពូល​អាស៊ី AFC Champions League ហើយ​ក្រោយ​យកឈ្នះ​ក្រុម​រួម​លី​គជ​ប៉ុន Yokohama F.Marinos ៣-២​។ ​​ការប្រកួត​នៅ​កីឡដ្ឋាន World Cup, Saitama ក្រុម Vissel Kobe បាន​បើក​ការនាំ​មុខ​នៅ​នាទី​ទី៧ ដោយ Nanasei Iino តែ​ក៏ត្រូវ Yokohama តាម​ស្មើ​វិញ​ពីរ​នាទី​បន្ទាប់​ដោយ Takuma Nishimura​។​

​​ក្រោយមក Vissel ក៏មាន​ឱកាស​នាំមុខ​សាជាថ្មី​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Daiju Sasaki បន្ទាប់ពី​កំហុស​បាល់​ប៉ះ​ដៃ​របស់ Yuki Saneto​។​ ​​ឈានដល់​វគ្គ​ទី២ ហើយ​ការប្រកួត​នៅសល់តែ ១០នាទី Vissel Kobe កាន់តែ​កក់ក្តៅ​នៅពេល Yutaro Oda បន្ថែម​ការនាំ​មុខ ៣-១ មុនពេល​ដែល Yokohama តប​បាន​មួយ​គ្រាប់​វិញ​ដោយ Anderson Lopes នាទី​ទី៨៩​។ ​​Vissel Kobe ដែល​បច្ចុប្បន្នកំពុង​ឈរ​លេខ៣ រាប់​ពី​បាត​តារាង​មកវិញ​នៅ​លី​គ​កំពូល​ជប៉ុន​ត្រូវ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ ​ខណៈ Yokohama ខកខាន​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ ACL ពី​រដូវ​កាល​ជាប់​គ្នា​។

​​ងាក​មក​មួយ​ប្រកួត​ទៀតក្រុម​កូរ៉េ Jeonbuk Motors បាន​បន្តដំណើរ​ឡើង​វគ្គ ៨ក្រុ​មុ​ចុងក្រោយ​ផងដែរ​ក្រោយ​យកឈ្នះ​ក្រុម​រួម​លី​គ Daugu FC​។ ​​ក្រុម​ទាំងពីរ​បញ្ចប់ ៩០នាទី​ដោយ​លទ្ធផល ១-១ បន្ទាប់ពី Jeonbuk នាំមុខ​មួយគ្រា​ប់​មុន​នៅ​នាទី​ទី៤៦ ដោយ Song Min Kyu មុនពេល​ដែល Daegu FC តាម​ស្មើ​វិញ​នៅ​នាទី​ទី៥៦ ដោយ Zeca​។ ​​ឈានដល់​វគ្គ​បន្ថែម ១៥នាទី​ពីរដង Jeonbuk ធ្វើឱ្យ Daegu កកឈាម​នៅពេល Kim Jin Gyu រកបាន​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី១២០+១ ជិត​ចប់ទៅហើយ​។ ​​នៅសល់​ពីរ​ប្រកួត​ទៀត​ធ្វើឡើង​ថ្ងៃនេះ​ដែលជា​ជំនួប​រវាង BG Pathum United ជួប Kitchee FC និង Johor Darul Ta’Zim ជួប Urawa Red Diamonds៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm