កូនត្រីនិងត្រីមេពូជជាង ៤ម៉ឺនក្បាលត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិក្នុងខេត្តក្រចេះ

2022/08/19 08:50:54 pm        382

ក្រចេះ៖ កូនត្រី និងត្រីមេពូជជាង៤ម៉ឺនក្បាល ត្រូវបានអាជ្ញាធរខេត្តក្រចេះ ព្រះសង្ឃ ព្រមទាំង​ប្រជាពលរដ្ឋ លែងចូលទៅក្នុងបឹងធម្មជាតិ កាលពីថ្ងៃទី១៨ ខែសីហា ម្សិលមិញ ដើម្បី​អបអរ​សាទរទិវា មច្ឆជាតិ ១កក្កដា និងដើម្បីចូលរួម លើកស្ទួយធនធាន​មច្ឆជាតិ​ឱ្យកាន់​តែ​សម្បូរថែមទៀត។

លោក ទ្រី សុភ័ក្ត្រ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​ខេត្តក្រចេះ ​បាន​ឲ្យដឹងថា ទិវា​មច្ឆជាតិ​ថ្នាក់ខេត្ត ​ត្រូវបាន​ធ្វើឡើង​នៅបរិវេណ​បឹងរំអិល ក្នុងឃុំសំបុក ស្រុកចិត្របុរី ដែលក្នុងពិធីនេះ កូនត្រី សរុបចំនួន៤ម៉ឺនក្បាល និងត្រីមេពូជ ចំនួន១៥គីឡូក្រាម ​ត្រូវបានលែងចូលបឹង រួមមាន ត្រីប្រា ត្រីឆ្ពិន ត្រី កាហែ ត្រីក្អែក អន្ទង់ ត្រីរ៉ស់ និងត្រីក្រាញ់ ដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិ​ឱ្យកាន់តែសម្បូរឡើងថែមទៀត សម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ។

លោក ប៉ែន លីណាត​ អភិបាលរងខេត្តក្រចេះ ​បានលើកឡើងថា ​មានកំណើនប្រជាពលរដ្ឋយ៉ាង ឆាប់រហ័ស ​បានដាក់សម្ពាធយ៉ាងធ្ងន់បន្ថែមទៀត ធ្វើឲ្យមានផលប៉ះពាល់​ជា​អវិជ្ជមានដល់ធនធាន​ជលផល និងធនធានធម្មជាតិ​ផ្សេងៗទៀត ​ដែលជា​ឧបសគ្គ​ចម្បង​ក្នុងការធ្វើឲ្យបានសម្រេច​តាម​ផែនការ​ប្រើប្រាស់​អភិវឌ្ឍន៍​ធនធានជលផល និង​ធនធានធម្មជាតិដទៃទៀត ​ប្រកបដោយចីរភាព។ ដូច្នេះប្រជាសហគមន៍ ត្រូវចូលរួមថែរក្សាឲ្យបានល្អទាំងអស់គ្នា ​កុំប្រើប្រាស់ឧបករណ៍នេសាទ​ល្មើស​ច្បាប់ ក្នុងការធ្វើនេសាទជាពិសេស គឺ​ឧបករណ៍ឆក់ ស្បៃមុង ​និងសាច់អួនក្រឡាញឹក (សាច់ប៉ាក់)​ និងឧបករណ៍នេសាទ ​ខុសច្បាប់ទាំងឡាយ ​ដែលច្បាប់បានហាមឃាត់ ៕ អត្ថបទ៖ សេង ម័រ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm