អ្នក​ស្លាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អាល់​ហ្សេ​រី​កើន​ឡើង​ដល់​ ៣៧​នាក់ និង​របួស ​១៦១​នាក់

2022/08/19 09:35:40 pm        607

​អាល់​ហ្សេ​រី៖ ក្រសួង​ការពារ​ជន​ស៊ីវិល​ប្រទេស​អាហ្វ្រិក​ខាងជើង​បាន​និយាយថា ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​ឆាបឆេះ​ព្រៃ​ភាគ​ខាងកើត​ប្រទេស​អាល់​ហ្សេ​រី បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣៧នាក់​ស្លាប់ និង ១៦១នាក់​ផ្សេងទៀតបាន​រងរបួស​។

ជនរងគ្រោះ​ភាគច្រើន​ត្រូវបាន​គេ​រាយការណ៍​ថា ​នៅក្នុង​តំបន់ El Tarf ក្បែរ​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រី​-​ទុយ​នេ​ស៊ី ជា​កន្លែង​ដែល​មនុស្ស ៣៤នាក់​ត្រូវបាន​រកឃើញ​ស្លាប់​។ អ្នកស្លាប់​រួមមាន​គ្រួសារ​មួយ​មាន​សមាជិក ៥​​នាក់ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​លំនៅឋាន​របស់​ពួកគេ និង​មនុស្ស ៨នាក់​នៅលើ​រថយន្តក្រុង​សាធារណៈ​ដែល​អ្នកបើកបរ​បាត់បង់​ការគ្រប់គ្រង​ដោយ​អណ្តាតភ្លើង​ ខណៈពេល​កំពុង​ធ្វើដំណើរ​នៅ​តំបន់ភ្នំ​។​ ​នាយករដ្ឋមន្ត្រីលោក Aïmene Benabderrahmane ដែល​បានមក​ដល់ទី​ក្រុង El Tarf កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​និយាយថា ជនរងគ្រោះ​ភាគច្រើន​គឺជាអ្នក​សម្រាក​វិស្សមកាល​បានមក​កំសាន្ត​នៅ​ឆ្នេរ​ឋានសួគ៌ និង​ទេសភាព​ដែល​គួរឱ្យ​ទាក់ទាញ​។​ ​លោកនាយក​រដ្ឋមន្ត្រី​និយាយថា រដ្ឋ​អាល់​ហ្សេ​រីនឹង​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ និង​ចំណាយ​សម្រាប់​ការងារ​ជួសជុល​ និង​សំណង​សម្រាប់​ការបាត់បង់​សត្វពាហនៈ និង​សំបុក​ឃ្មុំ​នៅក្នុង​តំបន់ ដែល​ត្រូវបាន​គេ​ស្គាល់​សម្រាប់​ឧស្សាហកម្ម​កសិកម្ម​រប​ស់​រដ្ឋ​នេះ​។

ការិយាល័យ​ការពារ​ជន​ស៊ីវិល​បាន​ជូនដំណឹង​ថា ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​មក​ពី​តំបន់​ផ្សេងទៀត​ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​។ រថយន្ត​ដឹកទំនិញ​ដែល​នាំយក​ស្បៀងអាហារ ទឹក ភួយ និង​សំលៀកបំពាក់​ត្រូវបាន​គេ​ឃើញថា ​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង El Tarf។ ក្រសួងមហាផ្ទៃ​បាន​ជូនដំណឹង​ថា ភ្លើង​ឆេះ​ព្រៃ​ចំនួន ៣៩កន្លែងបាន​កើតឡើង​នៅក្នុង​តំបន់​ចំនួន ១៤ កាលពី​ថ្ងៃ​ពុធ​តែមួយ​ថ្ងៃ ហើយ​ការឆាបឆេះ​បំផ្លាញ​ព្រៃឈើ​ចំនួន ៣,២០០ហិកតាចាប់តាំងពី​ដើមខែ​សីហា​មក​។ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅក្នុង​ប្រទេស​អាល់​ហ្សេ​រី​កាលពី​ឆ្នាំមុន​បណ្តាល​មនុស្ស ១០៤នាក់​ស្លាប់​ក្នុងនោះ​មាន​ទាហាន ៣៣នាក់​។ ​កាលពី​ពាក់កណ្តាល​ខែមិថុនា​អាជ្ញាធរ​ប្រទេស​អាល់​ហ្សេ​រី បាន​ជួល​យន្តហោះ​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​ពី​ប្រទេស​រុស្ស៊ី​រយៈពេល ​៣​ខែ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1097
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        541
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm