អគ្គស្នងការរងនគរបាលជាតិ ក្រើនរំលឹកដល់នគរបាលការពារព្រំដែនទឹក បន្តទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

2022/08/19 10:43:25 pm        928

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់​កងកម្លាំង​នគរបាលការពារព្រំដែន​ទឹក​ទាំង​អស់ ត្រូវសហការជាមួយភាគីពាក់ព័ន្ធដទៃទៀត បន្តទប់ស្កាត់បទ​ល្មើសឆ្លងដែនខុសច្បាប់គ្រប់​ប្រភេទ និងត្រូវប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈនគរបាល​បំរើដល់​ប្រជាជន​ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិតាមតំបន់ឆ្នេរកោះ​ ឲ្យបានល្អប្រសើរបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ ថ្លែងនៅក្នុងឱកាសរៀបចំពិធីប្រកាស កែ​សម្រួលភារកិច្ចតែងតាំង​មុខតំណែងនិងបំពាក់​ឋានន្តរសក្កិ​ជូនដល់ នាយ នាយរង និង​មន្ត្រី​នគរបាលជាតិ ​នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ​នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ។

ឧត្តមសេនីយ៍ឯក តេង សួន ​បានលើកឡើងថា «ក្នុងនាមយើងជា​នគរបាលត្រូវអនុវត្តឱ្យ​បាន​ម៉ឺងម៉ាត់​ដាច់ខាត​នូវគោលការណ៍បទបញ្ជាណែនាំ របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាលជាតិ ដែលបានប្រគល់ជូនត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​យាមល្បាតតាមដាន​ ស្ដាប់សភាពការណ៍តាមតំបន់សមុទ្រតំបន់ឆ្នេរកោះ ជាប់ជាប្រចាំហើយសហការឱ្យ​បាន​ជិតស្និទ្ធ​ជាមួយនឹងកងយុទ្ធពលខេមរភូមិនជាមួយភាគីប្រទេសជិតខាងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទការពារ សុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឈរលើគោលការណ៍រក្សាសន្តិសុខ​សន្តិភាព​មិត្តភាពកិច្ចសហប្រតិបត្តិការនិងកាអភិវឌ្ឍន៍ជាដើមនោះ»។

សូមបញ្ជាក់ថា ​នៅក្នុងពិធីខាងលើនេះដែរ ​ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន​នគរបាលការ​ពារព្រំដែនទឹក ​ក៏បានលើកឡើងអំពីសកម្មភាពការងាររបស់កងកម្លាំង​នគរបាល​ការពារព្រំដែនទឹកសម្រេចបានរយៈពេល ៩ខែឆ្នាំ២០២២​ ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូន​ប្រជាពលរដ្ឋដែលរស់នៅប្រកបរបរតាមតំបន់ដែនសមុទ្ររវាងកម្ពុជា វៀតណាម និងប្រទេសថៃ បានពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធន៍ផ្ដល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមក​ទាន់​ពេល​វេលា ​និងបាន​សហការ​បង្ក្រាបទប់ស្កាត់​ រាល់សកម្មភាពទាំងឡាយ​ដែល​បង្កផលប៉ះ​ពាល់ដល់​ស្ថេរភាពនយោបាយសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងបទល្មើសឆ្លងដែនខុសច្បាប់នានាផងដែរ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm