ស្ពានកោះយ៉ កំពុងផ្តើមស្ថាបនាបន្ទាប់ពីសម្តេចតេជោប្រកាសពាក់កណ្តាលខែមេសា កន្លងទៅ

2022/08/19 11:01:55 pm        815

កោះកុង៖ ក្រុមមន្រ្តីជំនាញ នៃមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកោះកុង បាននឹងកំពុងផ្តើម​ស្ថាបនា​ស្ពានកោះយ៉ហើយ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ក្រោមការចំណាយថវិកា​១លាន៤សែនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ។

គ្រឿងចក្រសម្ភារៈសំណង់ និងការចាក់ដីបំពេញការដ្ឋានសាងសង់​ស្ពានកោះយ៉​ ស្ថិតភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ​បានកំពុងផ្តើមជារូបរាងហើយប៉ុន្មានថ្ងៃនេះ សំដៅធ្វើយ៉ាងណា​ប្រែក្លាយ​ស្ពាន​ដែកបាឡេចាស់​ទៅជាស្ពានបេតុងថ្មីមួយទៅថ្ងៃមុខ។

លោក អន ដាវុធ​ ប្រធានមន្ទីរសាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្តកោះកុង ​បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា ​គម្រោង​ស្ថាបនាស្ពានបេតុងថ្មីតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​គឺមានប្រវែង ១២៦ ម៉ែត្រ ​និងទទឹង១១ម៉ែត្រ ​ដែល​មាន​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ​ទទួល​បន្ទុកសម្របសម្រួល។

លោកប្រធានមន្ទីរសាធារណការ ​បន្ថែមទៀតថា ​ស្ពានបេតុងដ៏រឹងមាំថ្មីនេះ ​នឹង​ប្រសិទ្ធនាមជា ស្ពាន​សម្តេចតេជោ ហ៊ុន សែន កោះយ៉ ដែលគ្រោងចំណាយថវិកា​១លាន៤សែនដុល្លាររបស់​សម្តេច​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​និង​ប្រើប្រាស់​ពេលវេលា១ឆ្នាំកន្លះ ​ដើម្បី​បញ្ចប់​ការសាងសង់​បម្រើ​ដល់ប្រយោជន៍​ប្រជាពលរដ្ឋ ​ក៏ដូចជាអ្នកទេសចរបានឆ្លងកាត់ទៅ​កម្សាន្ត​នៅរមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​ប៉ាក់ខ្លង។ ​ចំពោះគម្រោងស្ថាបនាស្ពានកោះយ៉នេះដែរ ​មាន​ផលប៉ះពាល់ចំពោះកើត​មាន​តិចតួច​បំផុត​ ទោះ​យ៉ាង​ណាក្រុមការងារពាក់ព័ន្ធ​បាន​សម្របសម្រួលដោះស្រាយរួចរាល់ហើយដែរ។ បើ​តាមការ​បញ្ជាក់របស់លោក ប្រាក់ វិចិត្រ ​អភិបាលស្រុកមណ្ឌលសីមា។

ទាំងអាជ្ញាធរ​ និងពលរដ្ឋ​ បង្ហាញក្តីរំពឹងថា ​នៅ​ពេលការដ្ឋានស្ពាន​នេះ​បញ្ចប់​ជាស្ថាពរ វាជា​ចំណង​ដៃថ្មី​មួយ​សម្រាប់​មូលដ្ឋាន​ស្រុកមណ្ឌលសីមា ​ព្រមទាំង​ផ្តល់​ការ​ចរាចរណ៍ចរាចរណ៍ប្រកបដោយ​សុវត្ថិភាព ​និង​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​មកលេងកម្សាន្តស្ទើរគ្រប់រដូវកាល៕អត្ថបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm