ទ័ពមួកខៀវកម្ពុជាហ្វឹកហ្វឺនត្រៀមចូលរួមជួយសង្គ្រោះពលរដ្ឋ ក្នុងករណីគ្រោះមហន្តរាយដោយទឹកជំនន់

2022/08/19 11:18:59 pm        844

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា នៅពេលនេះមជ្ឈមណ្ឌលបានត្រៀមកងកម្លាំង និងសំភារៈ ដែលមានខ្លួនមានរួចរាល់ និងបាន​បើក​ហ្វឹកហ្វឺន​ប្រើប្រាស់សំភារៈយោធាទាំងនោះ ​ដើម្បីត្រៀមចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយគ្រោះ​ទឹកជំនន់នានា ​នៅថ្ងៃខាងមុខនេះ។

ថ្លែងប្រាប់BTV នៅថ្ងៃទី១៩ ខែសីហានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា នៅពេលនេះ គ្រប់បណ្តាអង្គភាពនានាទាំងអស់ដែលចំណុះឲ្យមជ្ឈមណ្ឌលជាតិ ​គឺបានត្រៀមខ្លួនរួចរាល់ និងរង់ចាំ​បទបញ្ជាប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ​និងប្រមុខថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បី​ចុះជួយពលរដ្ឋជួបគ្រោះមហន្តរាយការណ៍នានា​ ដែលកើតចេញគ្រោះទឹកជំនន់ និងគ្រប់គ្រោះធម្មជាតិនានា.។

ឯកឧត្តម ​បញ្ជាក់ថា ពាក់ព័ន្ធនឹងការហ្វឹកហ្វឺនសង្គ្រោះមហន្តរាយក្នុងអង្គភាពទ័ពមួកខៀវនេះ គឺ​ហ្វឹកហ្វឺន​ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ​នៅក្នុងប្រទេសផង និង​ហ្វឹកហ្វឺន​ដើម្បី​ត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនៅក្រៅប្រទេសផង។

សូមបញ្ជាក់ថា សម្រាប់ការហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយកងកម្លាំងមួកខៀវរបស់អង្គភាពសាលាហ្វឹកហ្វឺកឧត្តុង្គគឺបាន​ធ្វើឡើងនៅចំណុចក្រោមស្ពានព្រែកក្តាម​ ក្នុងភូមិព្រែកក្តាម​ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា ការហ្វឹកហាត់ជំនាញសង្គ្រោះនាពេលនេះធ្វើឡើងស្រប​ទៅ​នឹងកម្ពុជាត្រៀមលក្ខណៈក្នុង​ការ​បញ្ជូន​កងកម្លាំងចូលរួម​បេសកកម្មរបស់អង្គការ​សហប្រជាជាតិ​នាពេល​ខាងមុខនេះហើយ​ក៏ជាការបន្ថែមនូវជំនាញសង្គ្រោះថ្មីមួយទៀត​សម្រាប់​កងយោធាមួកខៀវ​ក្នុងការជួយសង្គ្រោះដល់មនុស្សជាតិទាំងក្នុងប្រទេសក៏ដូចជាក្នុងតំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា ​អាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំផងនោះ​ស្ថានភាព​ទឹកជំនន់និងមានដោយយថាហេតុនៅ​តាមបណ្តាខេត្តមួយចំនួនជាបន្តបន្ទាប់ ដូចនេះ​កងកម្លាំងទាំងអស់ត្រូវត្រៀម​លក្ខណៈអោយបានគ្រប់គ្រាន់ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោង​លើ២៤ម៉ោង តាម​បទបញ្ជារបស់រាជរដ្ឋាភិបាល ​និងការស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បី​ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ​ដោយយថាហេតុផ្សេងៗ​ដែលកើត​មានឡើងក្នុងភូមិសាស្រ្តនានា៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm