មន្ត្រីជាន់ខ្ពស់ការពារជាតិ ជំរុញឱ្យផលិតប័ណ្ណចាក់វ៉ាក់សាំងមានប្រសិទ្ធភាព និងឆាប់រហ័សជូនពលរដ្ឋ

2022/08/20 12:56:05 am        1.1 K

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញដល់មន្ត្រីកងទ័ព ដែល​មាន​តួនាទីជាអ្នកផលិតប័ណ្ណចាក់វ៉ាក់សាំងជូនពលរដ្ឋ បានចាក់វ៉ាកសាំងរួចរាល់​ត្រូវធ្វើឲ្យមានប្រសិទ្ធ និង​ឆាប់​រហ័ស ដើម្បី​ឲ្យពលរដ្ឋ​យកទៅប្រើប្រាស់ក្នុងកាតព្វកិច្ច ដែល​ជាតម្រូវការផ្សេងៗ​។

ក្នុងពិធីសំណេះសំណាល​បំពាក់ឋានន្តរស័ក្តិ ជូនប័ណ្ណសរសើរ លិខិតសរសើរ នាយទាហាន នាយ​ទាហាន​រង ដែលមានស្នាដៃចេះយកទិន្នន័យ​បញ្ចូលទិន្នន័យ ផលិតប័ណ្ណវ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ប៊ុន លើត មានប្រសាសន៍ថា កម្ពុជាកំពុងទទួលនូវលទ្ធផលល្អ នៃ​ការ​ចាក់​វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាការគ្រប់គ្រងបាននូវបញ្ហាជំងឺកូវីដ-១៩ ប៉ុន្តែ យើង​ក៏មិន​ត្រូវមាន​ការធ្វេសប្រហែស និងត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជូនបន្តទៀត ។

ឯកឧត្តម បានបន្តថា មួយវិញទៀត បច្ចុប្បន្នការប្រើប្រាស់ប័ណ្ណចាក់វ៉ាក់សាំង ក៏មានតម្រូវការ​ច្រើន​ផង​ដែរ ពិសេសការធ្វើដំណើរទៅក្រៅប្រទេស ដែលសឹងតែមានតម្រូវការចាំ​បាច់ជាង​អត្តសញ្ញាណ​បណ្ណទៅ​ទៀត ព្រោះមុនទៅកាន់ប្រទេសផ្សេងៗ គេត្រូវត្រួតពិនិត្យមើលប័ណ្ណចាក់វ៉ាក់សាំងផងដែរ។

រដ្ឋលេខាធិការ​ក្រសួងពារជាតិរូបនេះ បានបន្ថែមថា ដូចនេះមន្ត្រីកងទ័ពដែលត្រូវផលិតប័ណ្ណចាក់វ៉ាក់សាំង ត្រូវ​ធ្វើឲ្យបានឆាប់រហ័ស មានប្រសិទ្ធភាពប្រើប្រាស់បានយូរ ដើម្បីកុំឲ្យខាត់ថវិកា ខាតបង់ពេលវេលា និង​កម្លាំង​កាយចិត្ត ក៏ដូចជាទំនុកចិត្តរបស់ថ្នាក់ដឹកនាំ។

ជាមួយនេះ នាយឧត្តមសេនីយ៍ ប៊ុន លើត ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានជួយ​ឧបត្ថម្ភ​គាំទ្រ និងផ្ដល់នូវសម្ភារបច្ចេកទេស ដល់ក្រសួងការពារជាតិ ដើម្បីយកទិន្នន័យ បញ្ចូលទិន្នន័យ ផលិតប័ណ្ណវ៉ាក់សាំងកូវីដ១៩ ជូនយោធិន អតីតយុទ្ធជន គ្រួសារ ប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានជំរុញទៅនាយទាហាន នាយទាហានរង ដែលត្រូវបានផ្ដល់ឋានន្តរស័ក្តិ ត្រូវបន្តខិតខំ​បំពេញ​តួ​នាទីការងារបម្រើផលប្រយោជន៍ប្រទេសជាតិ ការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិ​បាល​ស្រប​ច្បាប់ និងការពារប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm