កងទ័ព​ណា​តូ​អាមេរិក​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ចំណុច​ត្រួតពិនិត្យ​ប្រទេស​កូ​សូ​វ៉ូ​

2022/08/20 06:36:35 pm        642

​កូសូវ៉ូ៖ កងទ័ព​អង្គការ​ណា​តូ​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ផ្លូវធំៗ​ នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​កូ​សូ​វ៉ូកាលពី​ថ្ងៃ​សុក្រ ខណៈ​ភាព​តានតឹង​បាន​កើនឡើង​បន្ទាប់ពី​ការដួលរលំ​ នៃ​កិច្ចចរចា​នយោបាយ​រវាង​មេដឹកនាំ​ប្រទេស​ស៊ែ​ប៊ី និង​កូ​សូ​វ៉ូ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ី​ក​។​

​ប្រធានាធិបតី​ស៊ែ​ប៊ីលោក Aleksandar Vucic និង​នាយករដ្ឋមន្ត្រី​កូ​សូ​វ៉ូលោក Albin Kurti កាលពី​ថ្ងៃ​ព្រហស្បតិ៍មិនបាន​ឈានដល់​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​ព្រំដែន​ជា​យូរ​មកហើយ និង​បញ្ហា​ការទទួលស្គាល់​ទៅវិញទៅមក ដែល​បាន​បង្កើន​ភាព​តានតឹង​នៅក្នុង​តំបន់​បាល់​កង់ និង​បាន​បន្ថែម​អស្ថិរភាព​របស់​អឺរ៉ុប​ក្នុងអំឡុងពេល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ លោក Josep Borrell តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស​របស់​សហភាព​អឺរ៉ុប​ បានប្រកាស​បន្ទាប់ពី​កិច្ចប្រជុំ​ថា ថ្ងៃនេះ​ពុំមាន​កិច្ចព្រមព្រៀង​ទេ​។ ពលរដ្ឋ​ជាច្រើន​ភ័យខ្លាច​ថា ​ការបរាជ័យ​នៃ​កិច្ចពិភាក្សា​នយោបាយ​ទាំងនេះ​ ដែលមាន​គោលបំណង​ដោះស្រាយ​ភាពជាប់គាំង​រយៈពេល 20ឆ្នាំកន្លងមក​នេះ​រវាង​ប្រទេស​ស៊ែ​ប៊ី និង​កូ​សូ​វ៉ូ អាច​នាំឱ្យមាន​ជម្លោះ​ក្នុង​តំបន់​រវាង​កូ​សូ​វ៉ូ ស៊ែ​ប៊ី និង​អាល់​បា​នី​។ កូ​សូ​វ៉ូគឺជា​អតីត​ខេត្ត​មួយ​របស់​ប្រទេស​ស៊ែ​ប៊ី ដែល​បាន​បដិសេធ​មិន​ទទួលស្គាល់​ការប្រកាស​ឯករាជ្យ​រប​ស់​ប្រទេស​នេះ​ក្នុង​ឆ្នាំ2008 ។

ភាព​តានតឹង​រវាង​ប្រទេស​ស៊ែ​ប៊ី និង​កូ​សូ​វ៉ូបាន​កើនឡើង​កាលពី​ចុងខែ​មុន នៅពេលដែល​រដ្ឋាភិបាល​របស់លោក Kurti បានប្រកាសថា ឯកសារ​អត្តសញ្ញាណ និង​ស្លាក​លេខ​រថយន្ត​របស់​ប្រទេស​ស៊ែ​ប៊ី នឹង​លែងមាន​សុពលភាព​នៅក្នុង​ទឹកដី​របស់​កូ​សូ​វ៉ូ​ទៀតហើយ​។ ប្រទេស​ស៊ែ​ប៊ី​បាន​នឹង​កំពុង​អនុវត្ត​វិធានការ​ដូចគ្នា​ សម្រាប់​ពលរដ្ឋ​កូ​សូ​វ៉ូ​ដែល​ឆ្លង​ចូល​ប្រទេស​ស៊ែ​ប៊ីរយៈពេល 10ឆ្នាំ​មកហើយដោយ​និយាយថា ប្រសិនបើ​ខ្លួន​ទទួលស្គាល់​ស្លាក​លេខ និង​ឯកសារ​របស់​កូ​សូ​វ៉ូនោះ​មានន័យថា ខ្លួន​ទទួលស្គាល់​កូ​សូ​វ៉ូ​ជា​ដែនដី​ឯករាជ្យ​។ រួមជាមួយ​ប្រទេស​ស៊ែ​ប៊ី សម្ព័ន្ធមិត្ត​រុស្ស៊ី និង​ចិនមិន​ទទួលស្គាល់​ឯករាជ្យភាព​របស់​កូ​សូ​វ៉ូដែល​ត្រូវបាន​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​រដ្ឋ​ប្រទេស​លោកខាងលិច​ភាគច្រើន​ផ្សេងទៀត​។ មានការ​ព្រួយបារម្ភ​នៅក្នុង​ប្រទេស​លោកខាងលិច​ថា រុស្ស៊ី​អាច​ជំរុញ​ទឹកចិត្ត​ប្រទេស​ស៊ែ​ប៊ី​ឱ្យធ្វើ​អន្តរាគមន៍​ប្រដាប់អាវុធ​នៅ​ភាគ​ខាងជើង​ប្រទេស​កូ​សូ​វ៉ូ ​ដែល​នឹងធ្វើ​ឱ្យមាន​អស្ថិរភាព​បន្ថែមទៀត​នៅ​តំបន់​បាល់​កង់ និង​ផ្លាស់ប្តូរ​ការយកចិត្តទុកដាក់​មួយចំនួន​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        127
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        165
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm