ក្រសួងការពារជាតិ សាងសង់​ចេតិយ​តម្កល់​អដ្ឋិធាតុ​អតីត​យុទ្ធជន​៤៩រូប​ ដែល​បាន​ពលី​ជីវិត​នៅ​ប្រទេស​វៀត​ណាម​ក្នុង​សម័យ ប៉ុល ពត

2022/08/20 07:12:52 pm        1.1 K

ត្បូងឃុំ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង សម្រាប់​ការ​រៀបចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធ​ជន​ចំនួន​៤៩រូ​ប នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២នេះ បាន​អញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​ចេតិយ​តម្កល់​អដ្ឋិធាតុ និង​ជា​ស្តូប​រំលឹក​គុណ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​ នៅ​តំបន់​ប្រវត្តិសាស្រ្ត​យោធា​តេជោ​កោះថ្ម ​ X-16​ ស្ថិត​ក្នុង​ឃុំ​ទន្លូង​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ។​ ពិធី​នេះ​ក៏មានការចូលរួម​ពី​ក្រុម​ការងារ​អន្តរ​ក្រសួង​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផងដែរ​។

សម្តេច​ពិជ័យសេនា ទៀ បាញ់ បាន​ថ្លែងថា យោង​តាម​អនុសាសន៍​ និង​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេច​តេជោ ​ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ ក្នុង​ការ​រៀប​ចំ​ធ្វើ​មាតុភូមិ​និវត្តន៍​នូវ​អដ្ឋិធាតុ​របស់​អតីត​យុទ្ធ​ជន​កម្ពុជា ​ ក្រុម​ការងារ​អន្តរ​ក្រសួង​បាន​ចាប់​ផ្តើម​នូវ​ផែន​ការ​នៃ​ការ​សាង​សង់​ចេតិយ​តម្កល់​អដ្ឋិធាតុ​ ជា​មុន​សិន ​ ដោយ​ប្រើប្រាស់​រយៈ​ពេល​សាង​សង់​យូរ​យ៉ាង​ហោច​៧​ខែ ​ដែល​ទទួល​ខុស​ត្រូវ​សាង​សង់​ដោយ ​នាយឧត្តម​សេនីយ៍​ សៅ សុខា​ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​ ។

សម្តេ​ច​ពិជ័យសេនា ទៀ បាញ់ ថ្លែងថា ការសាងសង់​ចេតិយត​ម្កល់​អដ្ឋិធាតុ​នេះ ​ គឺជាការ​ឆ្លើយ​តប​ចំពោះ​គុណូបការៈ​ ពលី រប​ស់​យុទ្ធជន​ចំនួន​៤៩​រូប​ ដែល​រួម​ចំណែក​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងទៀតថា ការកំណត់​ទីតាំង​សាង​សង់​នៅ​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​តេជោ​កោះថ្ម​ ដោយសារទីតាំង ប្រវត្តិសាស្ត្រនេះ គឺជា​កន្លែង​បញ្ចុះ​សពយុទ្ធជន កម្មាភិបាល​ពលី ​អតីត​អង្គភាព១២៥ ចំនួន ៤៩នាក់ ដែល​បាន​បូជា​ជីវិត​ក្នុង​បុព្វ​ហេតុ​រំដោះ​ប្រទេស​ជាតិ​ និង​អាយុ​ជីវិតប្រជាជន​កម្ពុជា​ពីរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយ​អង្គភាព​១២៥ ​គឺ​ជាឈ្មោះ អង្គភាព​ដំបូងនៃកងកម្លាំង​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ១៩៧៨ ជាចំណុច​ចាប់​ផ្តើម​ដំបូង​គេបង្អស់​ នៃចលនា​តស៊ូ​របស់​កម្ពុជា ចេញ​ពី​ប្រទេស​វៀតណាម ក្រោម​ការដឹកនាំ​ដោយផ្ទាល់ពីសមមិត្ត​ ហ៊ុន សែន មុននឹង​ឈាន​ដល់​ការ​បង្កើត​រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។

សម្តេច​ពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា បន្ទាប់​ពី​ការ​សាងសង់​បាន​បញ្ចប់​នាខែឧសភា ឆ្នាំ​២០២៣ ក្រុមការងារអន្តរក្រសួងនឹងរៀបចំពិធីតម្កល់អដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប អំឡុង​បំណាច់​ឆ្នាំ​២០២៣ ក្នុង​ឱកាស​ខួប​លើក​ទី​៤៥ ទិវា​ចង​ចាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។

សូមបញ្ជាក់ថា អដ្ឋិធាតុរបស់​យុទ្ធជនកម្ពុជា​ចំនួន ៤៩រូប បាន​តម្កល់ទុកនៅលើទឹកដី​ខេត្ត​ដុងណាយ​ ប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយ ហើយច្រើន​ឆ្នាំ​មក​នេះ​រក​សាច់ញាតិ និង ក្រុម​គ្រួសារ​របស់​ពួក​គេមិ​នឃើ​ញ ដូច្នេះ​ដើម្បី​តប​ស្នង​សងគុណចំពោះបងប្អូន​ពលី​ សម្តេចតេជោ ហ៊ុន សែន សម្រេចស្នើ​ឱ្យ​ធ្វើមាតុភូមិនិវត្ត​មក​កម្ពុជា​វិញ​នូវ​អដ្ឋិធាតុរបស់ពួកគេ ដោយតម្កល់នៅ ក្នុង​តំបន់ X-16៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm