សិក្ខាសាលាលើកទី១ របស់មន្ទីរព្រះអង្គឌួងស្តីពីការថែទាំរបស់គិលានុបដ្ឋាក

2022/08/20 08:01:40 pm        754

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិកូរ៉េ (ហៅកាត់ កយកា-KOICA) ​និងមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង ​បានរៀបចំសិក្ខាសាលាលើកទី១ ​ស្តីពីការថែទាំរបស់គិលានុបដ្ឋាក, នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ។

ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យ ព្រះអង្គឌួង​ បានមានប្រសាសន៍ថា សិក្ខា​សាលានេះ​មាន​គោលបំណង​ គឺដើម្បីរិះរកមធ្យោបាយត្រួតពិនិត្យអំពីបែបបទរបស់​គិលានុបដ្ឋាក នៃមន្ទីរពេទ្យជាតិទាំង៥ និងពង្រឹងសមត្ថភាពរបស់ពួកគេបន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង និង​ចែករំលែកចំណេះដឹងតាមរយៈការអញ្ជើញអ្នកឯកទេសគិលានុបដ្ឋាកមកពីមជ្ឈមណ្ឌល​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រស៊ុនជុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ មកចែករំលែកចំណេះដឹង និងបទពិសោធន៍​របស់​ពួកគេជាមួយអ្នកចូលរួមទាំងអស់។

ជាមួយគ្នានោះដែរលោក នោ ហ្យន់ជូន ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​(ហៅកាត់ កយកា-KOICA) ប្រចាំនៅកម្ពុជា បានថ្លែងថា គម្រោងអាទិភាព​របស់​កយកា គឺវិស័យ​សុខាភិបាល​ប្រទេសកម្ពុជាផ្នែកមួយ​ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាព​និង​លទ្ធភាព​ក្នុងការទទួលសេវាថែទាំសុខភាពសាធារណៈដោយការបានសាងសង់​នូវ​អគារចំនួន៣ នៅ​មន្ទីរពេទ្យចំនួនពីរ គឺអគារមិត្តភាពកម្ពុជា-កូរ៉េ​ នៅមន្ទីរពេទ្យកុមារជាតិ​ និងអគារចក្ខុរោគ និងអគារ​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក នៅមន្ទីពេទ្យព្រះអង្គឌួង ​រួមទាំង៖ អគារមន្ទីរពេទ្យខេត្តចំនួន៣​ រួមមាន​អគារ​សម្ភពរោគស្ត្រី និងកុមារ នៅមន្ទីរពេទ្យខេត្តសៀមរាប, មន្ទីរពេទ្យបង្អែកបាធាយ​និងមន្ទីរពេទ្យ​មិត្តភាពកូរ៉េ-កម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង ​និងការសាងសង់មណ្ឌលសុខភាព ​មាតាចំនួន៥ នៅ​ខេត្តមណ្ឌលគិរី និងរតនគិរី។

ថ្លែងក្នុងឱកាសនោះឯកឧត្តម សាស្រ្តាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះកយកានឹងរដ្ឋាភិបាល​ និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែល​បានគាំទ្រផ្នែកបច្ចេកទេសសម្ភារៈ​ និងហិរញ្ញវត្ថុសម្រាប់វិស័យសុខាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ បានផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ៨​ លានដុល្លារសហរដ្ឋអាមេរិក​សម្រាប់គម្រោង​ការកសាង ​កសាងសមត្ថភាពមជ្ឈមណ្ឌលត្រចៀក ច្រមុះបំពង់ក ​នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២នេះ។ អគារត្រចៀក ច្រមុះ បំពង់ក ចំនួន ១ខ្នង ដែលមានកម្ពស់ ៥ជាន់ បានសាងសង់រួចរាល់ហើយនៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ហើយអគារនេះ បានបំពាក់នូវសម្ភារៈទំនើបបំផុត ចាំបាច់នានា ​ដើម្បីពិនិត្យព្យាបាល និងវះកាត់​ធ្វើយ៉ាង​ណា​ដើម្បីបង្កើនគុណភាពសេវាកម្ម ​ក្នុងមន្ទីរពេទ្យឲ្យល្អប្រសើរមួយកម្រិតថែមទៀត។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញ​ឯកទេស​និងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្ដុះបណ្ដាល និងការ​ផ្ទេរចំណេះដឹង​ និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm