រយៈពេល៤ឆ្នាំរាជរដ្ឋាភិបាលសង់សាលារៀនជាង ៤០០ខ្នង បំពេញតម្រូវការកំណើនសិស្ស

2022/08/20 08:40:17 pm        879

ភ្នំពេញ៖ ក្នុងរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានសាងសង់​សាលា​រៀន​នៅទូទាំងប្រទេសបានចំនួនជាង ៤០០ខ្នង ​ដើម្បីបំពេញតម្រូវការ នៃការកើនឡើង​ចំនួន​សិស្សជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។

ក្នុងរបាយការណ៍សម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន ​និងកីឡា បានឲ្យដឹងថា គិតត្រឹមឆ្នាំសិក្សា២០២១-២០២២​ កម្ពុជាមានសាលាមត្តេយ្យ ​និងសាលារៀនចំណេះដឹងទូទៅ ទាំង​សាលាសាធារណៈ និងសាលាឯកជនមានចំនួនជាង​ ១៨ ៤០០ ក្នុងនោះមត្តេយ្យសិក្សា​សហគមន៍​ចំនួន ជាង៣០០០កន្លែង សាលារៀនសាធារណៈជាង ​១៣ ៦០០ ​និងសាលារៀនឯកជនចំនួន ១ ៦៦៦ ។

របាយការណ៍ បន្តថា នៅឆ្នាំសិក្សាដដែលនេះ មានសិស្សសរុបចំនួនជាង ៣ ៥៨៦ ០០០នាក់ (សិស្សស្រីជាង ១ ៨០០ ០០០នាក់) ។ ​គ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេស​មានចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៤៨ ​និងឯកជន៨២ ហើយនិស្សិតកំពុងសិក្សានៅថ្នាក់​ឧត្តម​សិក្សាមានចំនួនជិត ​២០ម៉ឺននាក់ ក្នុងនោះមាន​និស្សិត​បរទេស​អាហាររូបករណ៍ចំនួន ​១៥៩នាក់ ។

ក្រសួងអប់រំ ​បានបង្ហាញទៀតថា ​ចាប់ពីឆ្នាំ២០១៩​ ដល់២០២២ ក្រសួង បានសាងសង់​អគារសិក្សា​បាន​ចំនួន៤២៧ខ្នង ​បានជួសជុលអគារសិក្សាបានចំនួនជិត៤ពាន់ខ្នង រួមទាំងបានសាងសង់នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ នៅតាមសាលាគរុកោសល្យ ​ក៏ដូចជាបំពាក់នូវសម្ភារបច្ចេកទេសជាច្រើនទៀត នៅ​តាមថ្នាក់រៀន ។

ក្រៅពីនោះ ក្រសួងអប់រំ ​បានសាងសង់ផ្ទះសំណាក់គ្រូ ផ្ទះសំណាក់សិស្ស ​បង្គន់អនាម័យ អណ្ដូងទឹក ផ្លូវបេតុង​ របងសាលារៀន​ តារាងបាល់បោះ​ តារាងបាល់ទាត់ និងទីលាន​កីឡាផ្សេងៗ​ជាច្រើន ។

គិតត្រឹមខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​បានផ្ដល់នូវអំណោយសំណង់អគារសិក្សាបានចំនួន ៤ ៤៨៧ខ្នង ស្មើនឹង ២៨ ៨១០បន្ទប់ ៕អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm