មន្រ្តីជំនាញជំរុញដល់អាណាព្យាបាលមានកូនជក់គ្រឿងញៀនរួសរាន់នាំទៅរកសេវាព្យាបាល

2022/08/20 09:01:58 pm        778

ភ្នំពេញ៖ ដើម្បីកាត់បន្ថយផលប៉ះពាល់​សង្គមដោយសារគ្រឿងញៀន អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង ​បានជំរុញដល់អាណាព្យាបាល​ និងអ្នកជក់គ្រឿងញៀនផ្ទាល់​ សូមរួសរាន់ទៅរកសេវា​ព្យាបាល​នៅមន្ទីរពេទ្យរដ្ឋជាង ៤០០កន្លែង ​និងមណ្ឌលព្យាបាល​បណ្តុះ​អាសន្ន​ទាំងរយៈពេលវែង និងខ្លី ១៩កន្លែង ​នៅទូទាំងប្រទេសកម្ពុជា។

មានប្រសាសន៍​ក្នុងកិច្ច​សំភាសន៍​ជាមួយBTV ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា​ធិការ អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​បាន​ថ្លែងថា បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន​សំយោគ​កំពុងកើនឡើងក្នុងពិភពលោក រាប់បញ្ចូលទាំងកម្ពុជាផងដែរ។

ការកើនឡើងនេះ ​ដោយសារក្រុម​ឧក្រិដ្ឋ​ជនជួញដូរគ្រឿញៀន​ដែលមានក្រុមអង្គការចាត់តាំង លបលួច​កែច្នៃ​សារធាតុគីមី និងដឹកជញ្ជូនសារធាតុញៀនតាមផ្លូវសមុទ្រ ​ស្របពេលមាន​វិបត្តិ​ជំងឺកូវីដ-១៩ ​បញ្ហាជម្លោះ​ប្រដាប់​អាវុធ​នៅបរទេស​ និង​កត្តា​គួបផ្សំ​ផ្សេងៗ​មួយចំនួនទៀត។

ឯកឧត្តម បន្តថា ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន​មិនឲ្យទុំជោ​ដូចបណ្តាលប្រទេស​មួយចំនួន អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿង ​ប្តេជ្ញាបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើកទី៧ ក្នុងឆ្នាំ២០២២ ​ឲ្យបាន​ហ្មត់ចត់​ជាទីបំផុត ​និងសូមអំពាវនាវដល់ដល់អាណាព្យាបាល និង​អ្នកជក់គ្រឿងញៀនផ្ទាល់ ​សូមរួសរាន់ទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យ និងទីតាំងផ្សេងៗ​មួយ​ចំនួន​ទៀត។

ក្នុងឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចកម្ពុជាបង្ក្រាប​បទល្មើស​គ្រឿងញៀន​បានសរុបចំនួន​ ៦,៣០៨ករណី ថយចុះ៤,១៥៣ករណី ស្មើនឹង ​៣៩,៧០ភាគរយធៀប​នឹងឆ្នាំ២០២០។ ក្នុងចំណោមករណី​បង្ក្រាបបាន គឺឃាត់ខ្លួនជនសង្ស័យ​សរុបជាង ១ម៉ឺននាក់ ក្នុងនោះ​មាន​ជនបរទេសចំនួន ៣៦៥នាក់។ ចាប់យក​គ្រឿងញៀន​សរុបជាង ៤តោន៦៨៩គីឡូក្រាម សារធាតុគីមីផ្សំបង្ក្រាបបានជាង ៨៤តោន និងសារធាតុញៀនផ្សេងៗមួយចំនួនទៀតផងដែរ៕

អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm