សម្តេច​តេ​ជោ ​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​ និង​ស្មោះត្រង់ ​របស់​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស រយៈពេល​៣០​ឆ្នាំ

2021/04/27 09:59:58 am        23

ភ្នំពេញ ៖ សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​កោតសរសើរ​ចំពោះ​ភាព​ក្លា ហាន និង​ស្មោះត្រង់​របស់​នាយទាហាន ពលទាហាន ក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស​ទាំងអស់ រយៈពេល​៣០​ឆ្នាំ កន្លងមកនេះ ដោយ​មិន​រួញរា​អ្វី​នោះឡើយ​។​


សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ផ្ញើ​សារ​ជូនពរ ក្នុង ឱកាស​ខួប​៣០​ឆ្នាំ ថ្ងៃ​បង្កើត​កងវរសេនាតូច​លេខ​២៤៦ និង​ខួប​អនុស្សាវរីយ៍​គម្រប់​១១​ឆ្នាំ នៃ​ការ​បង្កើត បញ្ជាការដ្ឋាន​អង្គរក្ស ដែល​ក្នុង​សារ​នោះ សម្តេច​តេ​ជោ ​ហ៊ុន សែន បាន​អបអរសាទរ​ប្រកបដោយ​មោទនភាព និង​មនោសញ្ចេតនា​សោមនស្ស​រីករាយ​ជា​អនេកប្បការ​ ចំពោះ​វឌ្ឍនភាព​ដ៏​ធំធេង​ថ្មីៗ ជា​បន្តបន្ទាប់ ​ដែល​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​យក​នូវ​ឆន្ទៈ ​មនសិការ ដ៏​ស្រួចស្រាវ ​បំពេញ​កាតព្វកិច្ច​ពោ​ពេញ​ដោយ​វិន័យ​ថ្លៃថ្នូរ ​មោះមុត ​មិន​រួញរា ពុះពារ​ជម្នះ​ឧបសគ្គ ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​នោះ​។

សម្តេច​តេ​ជោ បានលើកឡើង​អំពី​គុណ​តម្លៃ​ជាច្រើន​របស់​បញ្ជាការដ្ឋាន​អង្គរក្ស ​ដែល​បាន​សហការ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ​ការពារ​ជូន​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ ដែល​មក​បំពេញ​បេសកកម្ម នៅ ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​សហប្រតិបត្តិការ​ក្នុង​កិច្ចការពារ​បូរណភាព​ដែនដី អន្តរាគមន៍​ជួយ ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ ​និង​ពិសេស​ទៅទៀត​នោះ គឺ​បាន​បំពេញបេសកកម្ម​ធានា​ ការពារ​សន្តិសុខ ​សុវត្ថិភាព​ដល់​សម្តេច​ផ្ទាល់​ និង​ក្រុម​គ្រួសារ​សម្តេច​ទាំងមូល ប្រកបដោយ​អភិក្រម​ទាំងបី រ​បស់​បញ្ជាការដ្ឋាន​អង្គរក្ស «១​ស្មោះត្រង់ ២​ការពារ និង​៣​បម្រើ​” ជាដើម​នោះ​។

ចំណែក​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន​ អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ​ក៏បាន​លើកសរសើរ​ពី​ស្នាដៃ ពោ​ពេញ​ទៅ​ដោយ​មោទនភាព របស់​កងកម្លាំង​អង្គរក្ស​គ្រប់រូប និង​គ្រប់​ជំនាន់ ​ដែល​បាន​ពលី​លះបង់​សាច់ ស្រស់ ឈាម​ស្រស់ របស់ខ្លួន ​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ​និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​នោះ ពិតជា​មានគុណ​តម្លៃ​យ៉ាង​ធំធេង ដែល​មិន​អាច​បំភ្លេចបាន​នោះ​។

សម្តេច​ពិជ័យ​សេនា និង​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ជំរុញ​ឱ្យ​នាយទាហាន​ ពលទាហាន នៃ​បញ្ជាការ ដ្ឋា​ន​អង្គរក្ស​ទាំងអស់ ត្រូវ​បង្កើត​បរិយាកាស​កក់ក្តៅ ​សម្រាប់​សុវត្ថិភាព​ផ្លូវកាយ ផ្លូវចិត្ត ជូន​ដល់​ពលរដ្ឋ គី​ជា មហិច្ឆតា​របស់​រាជ​រ​ដ្ឋា​ភិ​បាល ​ដែល​ប្រការនេះ ​ទាមទារ​ឲ្យ​កងកម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស បន្ត​ខិតខំ​ប្រឹង ប្រែង ​លើកកម្ពស់​សមត្ថភាព​ជំនាញ​លើ​គ្រប់ផ្នែក ​ឲ្យ​ស្របតាម​សភាពការណ៍​វិវត្តន៍ រីកចម្រើន​នា​ពេល​បច្ចុប្បន្ន ​និង​ទៅ​អនាគត ដើម្បី​យក​មកអនុវត្ត​ជាក់ស្តែង ក្នុង​ភារកិច្ច​ប្រចាំថ្ងៃ​របស់ខ្លួន ​សំដៅ​រួមចំណែក​ក្នុងការ​ ធានា​សន្តិសុខ ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​បន្ថែមទៀត​៕

​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm