ធន់ ផានិត​ បំបាក់​ខ្លា​ចាស់​ ទួន​ប៉េ ​យក​បី​ពិន្ទុ​ ខណៈ​ ផាន​ ផាន់​ណាត់ ​ស្គាល់​ជ័យជំនះ​ដំបូង

2022/08/22 05:04:32 pm        351

គ្រុន​ខ្មែរ៖ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ លើ​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​បានបញ្ចប់​សប្តាហ៍​ទី៦ ជុំ​ទី៣ ហើយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ មិន​ខុសពី​រាល់​សប្តាហ៍ សង្វៀន​ប្រដាល់​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​ពេញ​ដោយ​ទស្សនិកជន ​ដើម្បី​ចូលរួម​លើកទឹកចិត្ត​គាំទ្រ​កីឡាករ​គុន​ខ្មែរ​ក្នុងការ​ប្រជែង​ខ្សែក្រវាត់​រដូវ​កាល​នេះ​។

កីឡាករ ធន់ ផានិត មិន​ធ្វើឱ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ​ ក្រោយ​ដេញ​វាយ​ខ្លា​ចាស់ ​ទួនប៉េ​ ស៊ីត​សាម​ផា​យ៉ាក ​ពេញ​ប្រាំ​ទឹក​ដើម្បី​បី​ពិន្ទុ​ដ៏​មាន​សារៈសំខាន់​។ កូនសិស្ស​របស់លោក ធន់ សុភា​ រូបនេះ​បាន​ប្រើ​ជើង​ទាត់ និង​បោះ​ជង្គង់ បូករួម​ទាំង​ការចេញ​កែង​ដ៏​មាន​ប្រសិទ្ធភាព​ទៅលើ​កីឡាករ​វ័យចាស់វាយ​មិនចេះ​ឈឺ ទួន​ប៉េ ធ្វើឱ្យ​ចៅក្រម​ទាំង ៥ សំរេច​ឱ្យ ធន់ ផានិត​ ឈ្នះ​ដោយ​ឯកច្ឆន្ទ ៥-០​។ បី​ពិន្ទុ​នេះ​ក៏បាន​ធានា​ឱ្យ ​ធន់ ​ផានិត ​មានមុខ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ ខណៈ​កីឡាករ​ថៃ​ ទួន​ប៉េ​ ក៏មាន​ភាគរយ​ខ្ពស់​ឈានទៅ​ជុំ​បន្ត​ដែរ​បើទោះជា​ចាស់​ប្រកួត​នេះ​។

ងាក​មក​មួយទៀត ផាន ផាន់​ណាត់ ដែល​អស់​ឱកាស​ទៅ​វគ្គ​បន្ត​ទៅហើយនោះ ក៏​មិនបាន​ធ្វើឱ្យ​ទស្សនិកជន​ខកបំណង​ដែរ​ក្រោយ​យកឈ្នះ​កីឡាករ​ថៃ​ដែល​អស់​ឱកាស​ដូចគ្នា ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក ដោយ​ពិន្ទុ​។ មិន​ខុសពី​គូ ធ​ន់ ផានិត និង​ទួន​ប៉េ​ឡើយ កូនសិស្ស​របស់លោក​គ្រូ​ហង្ស​ស៊ឺនបាន​ដេញ​វាយ​ពេញ​ប្រាំ​ទឹក ​ខណៈ ផេ​ត​ម៉េ​ត​ម៉ៃ​ ក៏​មិនឱ្យ ​ផាន់​ណាត់ ​វាយ​ស្រួលៗ​ដែរ​។ ព្រឹត្តិការណ៍​ប្រដាល់​គុខ​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ លើ​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​នេះនឹង​ឈានដល់​ជុំ​ចុងក្រោយ​នៃ​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ថ្ងៃទី៤ ខែកញ្ញា​ខាងមុខ​ដែល​រួមមាន​ជំនួប​រវាង ជ័រ ពៅ និង​ទួន​ប៉េ​ស៊ីត​សាម​ផា​យ៉ាក និង ពេជ្រ សម្បត្តិ ​ជួប​ជាមួយ​ ផេ​តម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm