កងកម្លាំង​សូ​ម៉ាលី​បាន​បញ្ចប់​ការឡោមព័ទ្ធ​សណ្ឋាគារ ក្រោយ​ការវាយប្រហារ​ដោយ​ក្រុម al-Shabab សម្លាប់​មនុស្ស ​២១​នាក់​

2022/08/22 05:26:54 pm        546

​​សូ​ម៉ាលី​៖ មេបញ្ជាការ​កងកម្លាំង​សន្តិសុខ​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន AFP កាលពី​យប់​ថ្ងៃ​សៅរ៍​ថា កងកម្លាំង​របស់​ប្រទេស​សូ​ម៉ាលី​បាន​បញ្ចប់​ការឡោមព័ទ្ធ​ប្រកបដោយ​គ្រោះថ្នាក់​ពី​ក្រុម​ជី​ហាដ Al-Shabaab នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Mogadishu ដែល​បាន​បន្ត​ប្រមាណ​ ៣០​ម៉ោង។

​យោង​តាម​ក្រុមមន្ត្រី​សូ​ម៉ាលីឲ្យដឹងថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ២១​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​ចាប់​តាំង​ពី​ក្រុម​សកម្មប្រយុទ្ធ​មកពី​សាខា​ក្រុម​ភេរវកម្ម Al-Qaeda បាន​បើក​ការវាយប្រហារ​ដោយ​អាវុធ និង​គ្រាប់បែក​ទៅ​លើ​សណ្ឋាគារ​ដ៏​ពេញ​និយម Hayat កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​ មេបញ្ជាការ​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា កងកម្លាំង​សន្តិសុខ​បាន​បញ្ចប់​ការឡោមព័ទ្ធ​ហើយ​ពេលនេះ ហើយ​ខ្មាន់កាំភ្លើង​ជាច្រើន​នាក់​បាន​ស្លាប់ និង​មិន​មាន​ការ​បាញ់​ចេញពី​អគារ​នោះ​ទេ​ទៀត​ក្នុង​ពេល​ជាង ​១​ម៉ោង​មកនេះ​។ លោក​បាន​បន្ថែម​ថា អគារ​នោះ​នៅតែ​ត្រូវ​ការ​សម្អាត​គ្រឿងផ្ទុះ​ជា​ចាំបាច់​ ដែល​ត្រូវ​បាន​ដាក់ដោយក្រុម​សកម្ម​ប្រយុទ្ធ​​។​

នេះ​ជា​ការ​វាយប្រហារ​ធំ​បំផុត​នៅ​ក្នុង​ទីក្រុង Mogadishu ចាប់​តាំង​ពី​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​សូ​ម៉ាលី​លោក Hassan Sheikh Mohamud បាន​ឡើង​កាន់​តំណែង​កាលពី​ខែ​មិថុនា និង​បាន​បង្ហាញ​ពី​ការ​ប្រឹង​ប្រែង​លុបបំបាត់​ការបះបោរ​រយៈកាល​ ១៥​ឆ្នាំ​កន្លង​មក​នេះ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​មួយ​នេះ​។​ ​សណ្ឋាគារ​ដែល​ជា​ទីតាំង​ដ៏​ពេញ​និយម​សម្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​បាន​បំផ្លាញ ក្រោយ​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ស្រោច​ដោយ​អាវុធ​ធន់​ធ្ងន់​កាលពី​យប់​ថ្ងៃ​សៅរ៍ ដើម្បី​កម្ទេច​ក្រុម​ខ្មាន់កាំភ្លើង​ដែល​បាន​គ្រប់គ្រង​អគារ​នោះ​រហូតដល់​យប់​ទី​២៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        350
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        349
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm