ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​កម្ពុជា​ប្រកួត​មិត្តភាព និង​ដកស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​ខ្លាំង​ឥណ្ឌា​

2022/08/22 05:36:58 pm        158

​​តេ​ន្នី​ស​គ្រី​ឃី​ត៖ ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត នៃ​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បានធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ខ្លាំង​ឥណ្ឌា នៅ​កីឡដ្ឋាន​ខេត្តកណ្ដាលដែល​ការប្រកួត​មាន​រយៈពេល ២​ថ្ងៃនៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​មន្ដ្រី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ទៀតផង។ ​

​លោក សេន វិទ្យា ប្រធាន​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជាបាន​ឲ្យ​ដឹងថា ដោយសារ​សមាគម​មាន​ទំនាក់ទំនង​ល្អជាមួយ​សហព័ន្ធ​កីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ឥណ្ឌា ក៏ដូចជា​សហព័ន្ធ​កីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​អន្ដរជាតិ ទើប​ជំរុញ​ឲ្យ​មាន​ជំនួប​មិត្តភាព​អន្ដរជាតិ​នេះ​ឡើងជាមួយ​ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ឥណ្ឌា ដែលជា​ក្រុម​ដ៏​ខ្លាំង​មួយ​លើ​ពិភពលោក។ លោក​បានចាត់ទុក​នេះគឺជា​ការប្រកួត​ដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស​ដ៏​ល្អដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​គ្រី​ឃី​ត​កម្ពុជា។ ​​លោក​ Kanhiya Gurjar ​ប្រធាន​សហព័ន្ធ​កីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ឥណ្ឌា ដែល​បាន​ដឹកនាំ​ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ឥណ្ឌា មក​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​កម្ពុជា បានបង្ហាញ​នូវ​សេចក្ដី​រីករាយក្នុងការ​សហការ​ជាមួយ​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​ផ្សេងៗ ហើយ​លោក​បាន​ប្ដេជ្ញា​ជំរុញ​ឲ្យ​មានការ​ប្រកួត​ជា​បន្ដបន្ទាប់ និង​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​គ្រី​ឃី​ត​នៅ​កម្ពុជា ពិសេស​ផ្នែក​កីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ប៉ា​រ៉ា​ឡាំ​ពិ​ក​តែម្ដង។​

​ទន្ទឹម​ជាមួយគ្នា​លោក ឃិត ឈឿន ម្ចាស់​ផ្សារ​ KC ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ពិសេស​កីឡា​គ្រី​ឃី​ត ជាក់ស្ដែង​លោក​ក៏បាន​បរិច្ចាគ​ដី​ជាង ៤​ហិច​តាស្ថិតនៅ​ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ដល់​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជា សម្រាប់ធ្វើ​ទីលាន​ស្ដង់ដារបម្រើ​ឲ្យ​ការហ្វឹកហាត់ បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ផងដែរ។​ ​សូមបញ្ជាក់ថា ក្នុងការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​នេះដែរ ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​ឥណ្ឌាដែលជា​ក្រុម​ខ្លាំង​លំដាប់​ពិភពលោក គឺ​បានទទួល​ជ័យជម្នះ​លើ​ក្រុមកីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​កម្ពុជា។ ពិធី​ប្រគល់​ពាន​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម យី វាសនា ក៏ដូចជា​ផ្ដល់​លិខិតបញ្ជាក់​ដល់​កីឡាករ​ល្អៗ​ប្រចាំការ​ប្រកួត​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm