មនុស្ស​ ២០​នាក់​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​ដ៏​គំហុក​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគ​ខាងកើត​

2022/08/22 05:55:45 pm        472

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មាន​ទឹកជំនន់​ដ៏​គំហុក​នៅ​ក្នុង​ខេត្ត Logar ភាគ​ខាងកើត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ២០​នាក់ និង​បំផ្លិចបំផ្លាញ​លំនៅឋាន​ជាង​ ៣ពាន់​ខ្នង​។

​ការិយាល័យ​ខេត្ត​នេះ​បាន​និយាយ​ថា ភ្លៀង​បាន​វាយប្រហារ​លើ​តំបន់​មួយ​ចំនួន​របស់​ខេត្ត​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បង្ក​ឲ្យ​មនុស្ស​ជាង ​៣០​នាក់​រង​របួស​បន្ថែម​ពីលើ​អ្នកស្លាប់​ទាំងនោះ។ សេចក្ដីថ្លែងការណ៍​និយាយ​ថា ទឹកជំនន់​នេះ​ក៏បាន​បំផ្លិចបំផ្លាញ​ប្រឡាយ​ទឹក ​និង​ដី​កសិកម្ម​ប្រមាណ​ជាង ​២​ពាន់​ហិច​តា​ផង​ដែរ​ភាគច្រើន​ដីចម្ការ ព្រមទាំង​បសុសត្វ​ប្រមាណ ២ពាន់​ក្បាល​បាន​ងាប់​។ ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​បាន​ស្លាប់​រៀង​រាល់​ឆ្នាំ​ដោយសារ​ទឹក​ជំនន់ និង​ព្យុះភ្លៀងពិសេស​នៅ​ក្នុង​តំបន់​ជនបទ​ក្រីក្រ ជាទី​ដែល​លំនៅឋាន​សាងសង់​គ្មាន​គុណភាព​តែង​ប្រឈម​នឹង​ការ​បាក់​រលំ។

​ចំណែក​នៅ​ក្នុង​ប្រទេសជិតខាង​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​ប្រទេស​ប៉ា​គី​ស្ថាន​ក៏​ជួប​គ្រោះ​ទឹក​ជំនន់​ដូចគ្នា​ដែរ។ ប្រជាជន​នៅ​ភាគ​ខាង​ត្បូង​បាន​ជម្លៀស​ចេញពី​លំនៅឋាន​របស់​ពួកគេ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់មាន​។​ ​ក្រុម​សង្គ្រោះ​បាន​ជួយ​ក្រុម​អ្នក​ភូមិ​ដែល​បាន​ជាប់​ក្នុង​ទឹកជំនន់​ ចេញពី​លំនៅឋាន​របស់​ពួកគេ និង​ដំឡើង​ជំរំ​តង់​សម្រាប់​ការ​ស្នាក់នៅ​បណ្ដោះអាសន្ន​។ ជា​រៀង​រាល់​ឆ្នាំ​ភាគច្រើន​នៃ​ប្រទេស​ប៉ា​គី​ស្ថានតែង​រងគ្រោះ​ពី​ភ្លៀង​មូសុង​ប្រចាំ​ឆ្នាំ ដែល​នាំ​ឲ្យ​មានការ​រិះគន់​អំពី​ផែនការ​ទន់ខ្សោយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        991
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        503
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm