លោកជំទាវ​ ម៉ែន សំអន ជំរុញលើកទឹកចិត្តដល់កុមារកំព្រាត្រូវខិតខំរៀនសូត្រក្លាយជាយុវជនបន្តវេន

2022/08/22 07:22:50 pm        579

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជា​មួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច ​និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង​អភិវឌ្ឍន៍នៅថ្ងៃទី២២ខែសីហានេះ ​បានអញ្ជើញជួបសំណេះសំណាល និង​ចែក​អំណោយជូន​កុមារ​កំព្រា និងប្រជាពលរដ្ឋចំនួន​ ៣០០នាក់ ​ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសខាងលើលោកជំទាវកិត្តិសង្គហបណ្ឌិត ​បានពាំនាំនូវសេចក្តីនឹករលឹក និងការសាក​សួរ​សុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ​ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក​របស់សម្តេចទាំងពីរ និងការគិតគូរ​អំពី​សុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកជំទាវ បន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បានធ្វើឱ្យប្រទេសជាតិមានសុខ​សន្តិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច យ៉ាងលឿន ​និងផ្តល់ឱកាស​ និងសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខ​របរនានា ​មានជីវភាពរស់នៅកាន់​តែប្រសើរជាលំដាប់ ដែលបានអនុញ្ញាតឲ្យយើងទាំងអស់គ្នា​បាន​ជួបជុំសំណេះ សំណាលគ្នានាពេលនេះ ។

ក្រៅពីនេះ លោកជំទាវជំរុញលើកទីកចិត្តដល់ កុមារកំព្រាទាំងអស់ កុំបាក់ទឹកចិត្ត កុំគិតថាយើង​ឯការ សូមក្មួយៗគិតថា ​នៅមានការថែទាំពីសំណាក់ ​លោកគ្រូ អ្នកគ្រូ ជាពិសេស ការយកចិត្ត​ទុក្ខដាក់​ពីសំណាក់ ​សម្តេចតេជោនាយករដ្ឋមន្ត្រី ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ​ដោយមិនបានទុក្ខឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ។ ហើយត្រូវខិតខំរៀនសូត្រ​ ស្តាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ បង្កើនចំណេះដឹង បង្កើន​ជំនាញ​ការងារ ដើម្បើចិញ្ចឹមជីវិត ​និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យក្លាយក្លាយ​ជាទំពាំងស្នងឬស្សី និងក្លាយជាយុវជនគំរូ ​ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់​តែមានភាពរីកចម្រើនបន្ថែមទៀត។

ក្នុងពិធីជួបសំណេះសំណាងនេះ​ ជំទាវកិត្តិសង្គហបណ្ឌិត បានផ្តល់អំណោយមួយចំនួនជូនកុមារ​កំព្រា​ទាំងនោះ ​មានគ្រឿងឧបភោគបរិភោគ ​និងថវិកាមួយចំនួទៀតជាដើម៕ អត្ថបទ៖ ទូច សោភ័ណ



អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm