អ្នកជំនាញបញ្ជាក់ថា ការបរិច្ចាគឈាមអាចជួយកាត់បន្ថយការលើសឈាម និងជាតិខ្លាញ់

2022/08/22 07:34:10 pm        701

ភ្នំពេញ៖ ជាគុណសម្បត្តិក្រោយពេលបរិច្ចាគឈាម គឺអាចជួយកាត់បន្ថយការលើសសម្ពោធឈាម និងជាពិសេសអ្នកមានជាតិខ្លាញ់ច្រើន។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែសីហានេះ បានប្រាប់BTVថា តម្រូវការឈាមជារៀងរាល់៦នាទីម្តង ត្រូវការឈាមមួយប្លោក ដើម្បីសង្គ្រោះអាយុជីវិតជនរងគ្រោះ ​ហើយការផ្គត់ផ្គង់ឈាម គឺមិនគ្រប់គ្រាន់​សម្រាប់​តម្រូវ​ការនោះ​ទេ ដូច្នេះទើបមានគោលនយោបាយផ្តល់ឈាមជំនួសដោយសាច់ញាតិជនរងគ្រោះ។

ក្រៅពីនេះ លោកវេជ្ជបណ្ឌិត ​បានលើកឡើងពីគុណសម្បត្តិ នៃការបរិច្ចាគឈាមជួយ​ដល់សារ​ពាង្គកាយ​មួយចំនួនផងដែរ។ ​ការឱ្យដឹង ដូច្នេះរបស់លោកវេជ្ជបណ្ឌិត ធ្វើឡើងក្នុងកម្មវិធី​បរិច្ចាគឈាម​ដើម្បីសង្គ្រោះជីវិត ​រៀបចំដោយសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ​និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួង មុខងារ​សាធារណៈ បានមានប្រសាសន៍ថា ​កម្មវិធីបរិច្ចាគឈាមនៅពេលនេះ មិនមែនជាលើកទី១​នោះទេ ​ពោលគឺសាលាភូមិន្ទរដ្ឋបាល ​បានរៀបចំកម្មវិធីបែបនេះចំនួន២លើករួចមកហើយ ចាប់តាំង​ពីឆ្នាំ២០១៦ ​ដោយមានសប្បុរសជនស្ម័គ្រចិត្តចូលរួមសរុបចំនួន​១២៩អង្គ-នាក់ ដែលមាន​សមាសភាព​ជាព្រះសង្ឃ ថ្នាក់ដឹកនាំ​ សាស្ត្រាចារ្យ មន្ត្រីរាជការ ​និងសប្បុរសជនផ្សេងទៀត។ ចំពោះកម្មវិធីលើកទី៣ ​ក្នុងឆ្នាំនេះ​ សប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធ បានកើនឡើង​គួរឲ្យកត់សម្គាល់។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម​ បានផ្តត់ផ្គង់ឈាមទៅតាមមន្ទីរ ពេទ្យរដ្ឋ ចំនួនជាង ៦ម៉ឺនប្លោក​ ខណៈតម្រូវការ នៅតែបន្តមាន៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm