ឧក្រិដ្ឋជនជួញដូរមនុស្ស ៦០នាក់ត្រូវចាប់ខ្លួន ​ខណៈជនរងគ្រោះជាង ៦០០នាក់​បាន​ជួយ​សង្រ្គោះ

2022/08/22 07:45:57 pm        622

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានធ្វើការចាប់ខ្លួនជនសង្ស័យ ដែលជាឧក្រិដ្ឋជនជួញដូរមនុស្សបានចំនួន ៦០នាក់ ខណៈសង្រ្គោះជនរងគ្រោះដែលមកពី១១ជាតិសាសន៍បានជាង ៦០០នាក់ ដោយ​ករណីទាំងនេះ បានរកឃើញនៅខេត្តព្រះសីហនុ ខេត្តកណ្តាល កោះកុង ​បន្ទាយមានជ័យ ស្វាយរៀង ​និងរាជធានីភ្នំពេញ។

ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយមានកិច្ចជំនួបពិភាក្សាជាមួយតំណាងអង្គការ​សហប្រជាជាតិ​ទាក់​ទង​នឹងអំពើជួញដូរមនុស្ស​ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ​នៅ​ទីស្តីការក្រសួង​មហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា ​ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាបអំពើ​ជួញដូរ​មនុស្ស​បានចំនួន ៤៧ករណី ហើយបានចាប់​ខ្លួនជនជាតិ​ចិន ,ម៉ាឡេស៊ី វៀតណាម និង​ជនជាតិខ្មែរ​បានចំនួន៦០នាក់ ​បញ្ជូន​ទៅ​កាន់តុលាការ​ដោយសង្ស័យ​ជាប់ពាក់ព័ន្ធ​នឹងអំពើជួញដូរមនុស្សខុសច្បាប់ ដែលជនសង្ស័យទាំងនេះ បាន​បោកបញ្ឆោត​ជន​រងគ្រោះពី​ប្រទេសផ្សេងៗ​ចូល​មកកម្ពុជា​ដោយសន្យា​ឲ្យធ្វើការទទួលបានប្រាក់​កម្រៃ​​ជាច្រើននោះ។

នៅក្នុងកិច្ចសម្ភាសន៍នេះ លោកជំទាវ ជូ ប៊ុនអេង ក៏បានបញ្ជាក់បន្ថែមទៀតថា បទល្មើសជួញដូរ​មនុស្ស​ដែលបានកើតឡើងលើទឹកដីកម្ពុជានេះ ​ គឺពុំមែនកម្ពុជាជាអ្នកធ្វើខ្លួនឯងនោះទេ ពោលគឺជន​បោក​បញ្ឆោតជាជនបរទេស មេខ្យល់នាំចូលក៏ជាជនបរទេស ហើយបាននាំ​ជនបរទេស​មករងគ្រោះ​នៅប្រទេសខ្មែរយើងទៅវិញ​ រហូតត្រូវបានគេរិះគន់ ហើយបានឈានដល់ការដាក់កម្ពុជា​ចូលទៅ​ក្នុងបញ្ជីខ្មៅ ​ដែលជាប្រទេសជាប់ពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សជាដើមនោះ។

ទោះជាយ៉ាងណាក៏ដោយលោកជំទាវ ជូ ប៊ុនអេង ​បានលើកឡើងផងដែរថា កម្ពុជានៅ​តែមាន​ការប្តេជ្ញាចិត្តជានិច្ចចំពោះកិច្ចខិតខំប្រឹងប្រែង ​ក្នុងបង្រ្កាប់អំពើជួញដូរមនុស្សនេះ នឹងធ្វើការសំអាត​ចំពោះ​បញ្ហានេះ​ឲ្យ​អស់នាពេលឆាប់ៗ​នេះផងដែរ៕ អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        173
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm