១០ឆ្នាំពេទ្យ TYDAជួយព្យាបាលជំងឺពលរដ្ឋជិត៣៥ម៉ឺននាក់ និងអ្នកជំងឺធ្ងន់ធ្ងរជាង ៦ពាន់នាក់

2022/08/22 08:07:37 pm        582

ភ្នំពេញ៖ រយៈពេល១០ឆ្នាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបំពេញ​បេសកកម្ម​ជួយព្យាបាលជំងឺដល់ពលរដ្ឋនៅទូទាំងប្រទេស បានចំនួនជិត ៣៥ម៉ឺននាក់ ក្នុងនោះ​អ្នក​ជំងឺធ្ងន់ធ្ងរចំនួនជាង ៦ពាន់នាក់ ហើយ TYDA​ ក៏បានចូលរួមយ៉ាងសកម្មភាពផងដែរ លើការងារ​ជួយ​ព្យាបាលអ្នកជំងឺកូវីដ-១៩ និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចការចូលរួមប្រយុទ្ធប្រឆាំង​នេះជំងឺនេះ ។

ក្នុងពិធី​បញ្ចូល​សមាជិក ​TYDA ចំនួន ៨០០នាក់​ កាលពីថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល ​សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្ដេចតេជោ មាន​ប្រសាសន៍ថា សកម្មភាពរបស់ TYDA​ មិនមែន​ជា​យន្តការ​ដែលមក​ជំនួស​ឱ្យ​យន្តការ​របស់រាជ​រដ្ឋាភិបាល​នោះទេ​ គឺគ្រាន់តែជាយន្តការមួយ​ ដែលដើម្បីរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ក្នុងការ​ផ្តល់​សេវាសុខាភិបាល​ជូនដល់ប្រជាពលរដ្ឋ ​ដែលស្របទៅតាមការ​លើកទឹកចិត្តរបស់​រាជរដ្ឋា​ភិបាល​ផងដែរ ជាពិសេសគឺការលើកទឹកចិត្តផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលផ្ទាល់តែម្តង ។

ឯកឧត្តម បានបន្តថា ​ជាគោលនយោបាយថ្នាក់ជាតិ និងជាគោល​គំនិត​ដ៏​សប្បុរស​របស់ សម្តេចតេ​ជោ ​គឺសម្តេចតែងតែលើកទឹកចិត្តជានិច្ចដល់អង្គការក្រៅរដ្ឋាភិបាល​ និង​សមាគម​នានា ឱ្យចូលរួម​ចំណែក​ជួយដល់ប្រជាពលរដ្ឋ​តាមគ្រប់រូបភាពដែលអាចធ្វើបាន ក្នុងនោះវិស័យសុខាភិបាល​ក៏ជា​វិស័យ​អាទិភាព​មួយផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា គិតត្រឹមឆ្នាំ២០២២នេះ TYDA ​មានអាយុ១០ឆ្នាំមកហើយ និងមានសមាជិក-សមាជិកាចំនួនជាង ៨ពាន់នាក់ ​ហើយបានធ្វើសកម្មភាពមនុស្សធម៌​នៅទូទាំង​ប្រទេស​ ជា​លទ្ធផល​បានព្យាបាលប្រជាពលរដ្ឋបាន​ចំនួនជិត​ ៣៥ម៉ឺននាក់ ក្នុងនោះ​អ្នកជំងឺធ្ងន់ធ្ងរ​ជាង៦ពាន់នាក់ ​ត្រូវបាន​បញ្ជូន​មកព្យាបាលបន្ត ​នៅរាជធានីភ្នំពេញ​ និងអ្នកជំងឺបេះដូង​ធ្ងន់ធ្ងរ​ចំនួន ៥៨នាក់​ ត្រូវបានវះកាត់ដោយជោគជ័យ ​ក្រោមការ​ឧបត្ថម្ភ​ដ៏ថ្លៃថ្លារបស់​ សម្តេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ប្រធានក្រុមប្រឹក្សាភិបាល ​បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ គឺ​ជា​យន្តការបើកច្រក​ និងផ្ដល់ឱកាសឱ្យសមាជិក-សមាជិកា​ ចូលរួម​ដោយ​គ្មានការរើសអើង ​ដើម្បី​ចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ​ក្រោមការសហការជាមួយដៃគូសហការផ្សេងៗ​យ៉ាងទូលំទូលាយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm