ទឹកជំនន់ជន់លិចផ្នែកខ្លះនៃខេត្តមួយចំនួនជាប់ព្រំដែនថៃ និងមានពលរដ្ឋម្នាក់បានបាត់បង់ជីវិត

2022/08/22 08:22:40 pm        701

ភ្នំពេញ៖ បណ្ដាខេត្តមួយចំនួននៅតាមព្រំដែនជាប់ជាមួយប្រទេសថៃ ចាប់ផ្ដើមរងការជន់លិច ក្រោយមាន​ភ្លៀងធ្លាក់ជាប់គ្នាច្រើនថ្ងៃជាបន្តបន្ទាប់ ដែលបង្កឱ្យមានការបាក់ទំនប់ និងមានការ​ជម្លៀស​ប្រជាពលរដ្ឋមួយចំនួនទៅទីទួលសុវត្ថិភាព ​និងក៏បានឆក់យកជីវិតពលរដ្ឋមួយរូប ក្នុងស្រុកសំឡូត ខេត្តបាត់ដំបងផងដែរ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

បញ្ហាទឹកជំនន់នៅតាមបណ្ដាខេត្តនៅជាប់ព្រំដែន​ប្រទេសថៃ​ បាន​ឆក់យកអាយុជីវិតប្រជាពលរដ្ឋ​ម្នាក់ រស់នៅក្នុងស្រុកសំឡូត ​ខេត្តបាត់ដំបង។ ហេតុការណ៍នេះ ​គឺកើតដោយការក្រឡាប់ទូក ពេលឆ្លងកាត់ទឹកស្ទឹង តាតោក ដែលកំពុងមានការហូរខ្លាំង។ គ្រោះថ្នាក់នេះ គឺមានជនរង​គ្រោះ១នាក់​ បានរួចផុតជីវិត ​រីឯជនរងគ្រោះមួយរូបទៀត ​ត្រូវបានរកឃើញសាកសព ក្រោយមាន​ការ​ចុះអន្តរាគមន៍ស្វែងរក។នេះជាការលើកឡើងរបស់ លោក សុទ្ធ គឹមកុលមុនី ជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​នៅព្រឹកថ្ងៃទី ២២ ខែសីហា នេះ។

បញ្ហាទឹកជំនន់នេះ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កំពុងរងការជន់លិចក្រោយមាន​ភ្លៀងធ្លាក់​ជាបន្តបន្ទាប់ផងដែរ។

លោកបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្តបញ្ហាទឹកបានបង្កឱ្យមានការ​បាក់ទំនប់ ​អន្លង់ក្រពើ ​​មានការជន់លិចផ្លូវ មួយចំនួន។ ចំពោះស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងខេត្តឧត្តរមានជ័យវិញ ក៏មានការជន់លិចដែរ។ ​ការជន់លិចនេះ ​ក៏បង្កឱ្យមានការ​ជម្លៀស​ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​មួយចំនួនផងដែរ។ ​លោក បញ្ជាក់ថា ​ជំនន់ទឹកភ្លៀងនេះ ពុំទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរនោះទេ។

ការជន់លិចនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​ក៏បានដាក់កងកម្លាំងរបស់ខ្លួន ចុះទៅ​ជួយអន្តរាគមជួយសង្រ្គោះជម្លៀសប្រជាពលរដ្ឋ​ ក្នុងតំបន់រងការជន់លិចផងដែរ។

ចំពោះទីតាំង​ខេត្តបន្ទាយមានជ័យ ​ខណៈនេះក៏កំពុងត្រៀមប្រចាំការជួយ ២៤ម៉ោងផងដែរ។ ការត្រៀមនេះ ​គឺដោយសារខាងប្រទេសថៃ ​កំពុងរងការជន់លិចខ្លាំង​។ ​នេះជាការបញ្ជាក់ថែមរបស់ អ្នកនាំពាក្យ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

បញ្ហាទឹកជំនន់នេះ ក្រសួងធនធានទឹក និងឧតុនិយមក៏បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែសីហា ​ខេត្តមួយចំនួនអាចប្រឈមជំនន់ទឹកភ្លៀង។ ខេត្តទាំងនោះមានដូចជា​ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm