អង់គ្លេសបង្ហាញសេចក្តីលម្អិតលើកែលម្អប្រព័ន្ធអនុគ្រោះពន្ធទូទៅ

2022/08/22 08:43:04 pm        719

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ​បានបង្ហាញព័ត៌មានមួយថា រដ្ឋាភិបាល​អង់គ្លេស​បានចេញសេចក្តីលម្អិតជាងមុនមួយ​ អំពីសំណើកែលម្អប្រព័ន្ធ​អនុគ្រោះពន្ធទូទៅ(GSP)។ ប្រព័ន្ធកែលម្អនេះ មានលក្ខណៈធូរជាងមុនសម្រាប់ផលិតផលធ្វើដំណើរ​ ប៉ុន្តែ​សម្រាប់​ផលិតផល​សំលៀកបំពាក់​គឺរក្សានៅដដែល។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ​កាលពីសប្តាហ៍កន្លងទៅនេះ​ បានលើកឡើងថា កម្ពុជា នៅតែ​ទទួលបាន​ប្រព័ន្ធអនុគ្រោះពន្ធទូលំទូលាយ ​ដោយគ្មានកំណត់កូតាសម្រាប់គ្រប់មុខទំនិញទាំងអស់ លើកលែងតែគ្រឿងសព្វាវុធសម្រាប់កម្ពុជា ​និង​រាល់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។

បើតាមGMAC ប្រព័ន្ធអនុគ្រោះពន្ធទំលំទូលាយនេះ ស្ថិតក្នុងចំណោមប្រព័ន្ធអនុគ្រោះពន្ធ​ពីរ​ផ្សេង​​ទៀត ​ការអនុគ្រោះតាមស្តង់ដារ, ការអនុគ្រោះប្រសើរឡើង ដែលរដ្ឋាភិបាលអង់គ្លេស​បាន​កែលម្អ។

ប្រភពខាងលើ ​បានបន្ថែមថា ​ផលិតផលធ្វើដំណើរគឺរួចពន្ធក្រោមប្រព័ន្ធគ្រប់ថ្នាក់ទាំងបី ប៉ុន្តែ​សំលៀកបំពាក់​គឺរួចពន្ធតែក្រោមថ្នាក់ប្រសើរឡើង ​និងថ្នាក់ទូលំទូលាយ។

ឥឡូវនេះ ​លក្ខណៈវិនិច្ឆ័យសម្រាប់​ថ្នាក់ប្រសើរឡើង ​គឺជាលក្ខណៈវិនិច្ឆ័យភាពងាយរង​គ្រោះ​សេដ្ឋកិច្ច​សាមញ្ញ ដែលផ្ទុយពីលក្ខណៈវិនិច្ឆ័យសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធ​ GSP របស់អឺរ៉ុប។ មានន័យថា​ ស្ទើរតែរាល់ប្រទេសទាំងអស់ដែលមិនមែនជាប្រទេស​អភិវឌ្ឍន៍​តិចតួចបំផុត ពេលនេះ​គឺ​ជា​ផ្នែកនៃថ្នាក់ប្រសើរឡើង។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ និងចក្រភពអង់គ្លេស ​សម្រេចបាន​ ៥៨១លានដុល្លារ​ ក្នុងរយៈពេល​ប្រាំពីរ​ខែដំបូងនៃឆ្នាំ ​២០២២ ​បានកើនឡើង ៤៥.៥ ភាគរយធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន។

ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសរួមមាន ​សំលៀកបំពាក់ ស្បែកជើង កាបូប កង់​ និងផលិតផលកសិកម្ម ​ខណៈដែលការនាំចូលសំខាន់ៗពី​អង់គ្លេសវិញ​ រួមមាន យានជំនិះ ​គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក ​និងសម្ភារសំណង់៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm