Borna Coric និង Caroline Garcia បង្កើត​ប្រវត្តិសាស្ត្រ​ក្រោយ​ឈ្នះ​ជើងឯក​វាយ​កូន​បាល់ Cincinnati Open

2022/08/22 09:41:19 pm        75

​​វាយ​កូន​បាល់៖ ​ការប្រកួត​វាយ​កូន​បាល់​កម្មវិធី Cincinnati Open នៅ​សហរដ្ឋអាមេរិក​បាន​បិទ​បញ្ចប់​ហើយ ដោយជើងឯក​បាន​ទៅកីឡាករ​ក្រូ​អាស៊ី Borna Coric ផ្នែក​បុរស ខណៈ​ផ្នែក​នារី​បាន​ទៅ​កីឡាការិនី​បារាំង Caroline Garcia​។

​​សំរាប់​ការប្រកួត​ផ្នែក​នារី កីឡាការិនី​បារាំង Caroline Garcia បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្រោយ​ក្លាយជា​កីឡាការិនី​ទី១ ដែល​មកពី​វគ្គ​ជំ​រុះ​រហូត​ឈ្នះ​ជើងឯក​នៅ​ក្របខណ្ឌ​ក្របខណ្ឌ WTA 1000​។ ​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡាការិនី​វ័យ ២៨ឆ្នាំ​បារាំង​រូបនេះ​បាន​យកឈ្នះ​កីឡាការិនី​​ឆេ​ក Petra Kvitova ដោយ​លទ្ធផល ៦-២ និង ៦-៤​។ ​​នេះ​ជា​ជើងឯក​នៅ​ក្របខណ្ឌ Masters លើក​ទី៣ ប៉ុណ្ណោះ​សំរាប់ Caroline Garcia បន្ទាប់ពី​ឈ្នះ​ពីរលើក​មុន​នៅ​ទីក្រុង​វូ​ហាន និង​ប៉េកាំង​ប្រទេស​ចិន​កាលពី ៥ឆ្នាំមុន​។ ​​ជ័យជំនះ​នេះដែរ​ធ្វើឱ្យ Caroline Garcia ដែល​ឈរ​លេខ៣៥ ពិភពលោក ឡើង​មក​ឈរ​លេខ២០ ពិភពលោកជា​លើកដំបូង​រាប់​ពី​ឆ្នាំ២០១៧​។

​​ងាក​មក​ការប្រកួត​ផ្នែក​បុរស​វិញក៏មាន​ការ​បំបែក​ប្រវត្តិសាស្ត្រ​ដែរ ដោយ​កីឡាករ​ក្រូ​អាស៊ី Borna Coric បាន​ក្លាយជា​កីឡាករ​ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​ទាប​បំផុត​ឈ្នះ​ជើងឯក​ក្នុង​កម្មវិធី Masters​។ ​​Borna Coric មាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ១៥២ បាន​យកឈ្នះ​កីឡាករ​ក្រិ​ក Stefanos Tsitsipas នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៧-៦(៧-០) និង ៦-២​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​បំបែក​កំណត់ត្រា​របស់​កីឡាករ​អេ​ស្ប៉ា​ញ Roberto Carretero ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ១៤៣ ឈ្នះ​ជើងឯក​នៅ​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់​កាលពី​ឆ្នាំ១៩៩៦​។ ​​សូមបញ្ជាក់ថា Borna Coric ធ្លាប់មាន​ចំណាត់ថ្នាក់​ពិភពលោក​ល្អ​បំផុត​លេខ ១២ តែ​ក៏បាន​អវត្តមាន​មួយឆ្នាំ​ពេញ​ដោយសារ​របួស​ស្មា និង​ទើបតែ​វិល​ចូល​ប្រកួត​វិញ​កាលពី​ខែ​មិនា​ប៉ុណ្ណោះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm