ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ​ ៧២​​ឆ្នាំ​​ស្លាប់ដោយសារកូវីដ-១៩ម្សិល​មិញ​នេះ អ្នក​ស្លាប់​សរុបឡើងដល់ ២០នាក់

2021/04/27 09:59:58 am        211

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅ​ថ្ងៃ​នេះ​ថា ស្ត្រី​ជនជាតិខ្មែរ​ម្នាក់​​ទៀត​អាយុ ៧២​​ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ​កាល​ពី​រសៀលថ្ងៃ​ម្សិ​លមិញ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ២០​​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន​របស់​ខ្លួន​​នៅ​ថ្ងៃ​នេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រី​ខ្មែរ​​រូប​នេះ​ដែល​រស់​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បានស្លាប់នៅមន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ-សូវៀត​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​សួត​ទាំង​សង​ខាង​របស់​គាត់ ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​វីរុស​កូវីដ​១៩។

បើ​តាម​ក្រសួង​សុខាភិបាល ស្ត្រី​ខ្មែររូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជាមួយ​អាការៈ​ហត់​ខ្លាំង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មេសា​ ហើយ​លទ្ធផល​វិភាគ​លើ​សំណាក​របស់​គាត់​​ចេញ​ថ្ងៃ​ម្សិល​មិញ​នេះ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។

តួលេខ​ចេញ​ដោយ​ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា តួលេខ​មនុស្ស​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា បានកើនឡើងដល់ចំនួន ២០នាក់ហើយនៅ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​​កន្លង​មក​នេះ ដែល​កម្ពុជា​មាន​ករណី​ស្លាប់​លើក​ដំបូង៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm