រដ្ឋមន្ត្រី​ការពារជាតិ​និយាយថា រុស្ស៊ី​បាន​ប្រើ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​នៅ​អ៊ុយ​ក្រែ​ន ៣​លើក

2022/08/22 09:49:03 pm        881

​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា រុស្ស៊ី​បាន​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង Kinzhal ចំនួន​ ៣លើក​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នដើម្បី​វាយប្រហារ​គោលដៅ​សំខាន់ៗ​។

លោក Shoigu បាន​និយាយថា វា​ត្រូវបាន​ប្រើប្រាស់​ដោយ​ទា​ហា​រុស្ស៊ី​ ៣​លើក​ក្នុងអំឡុង​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន ហើយ​ការប្រើប្រាស់​ ៣លើក​នេះ​បានបង្ហាញ​ពី​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​វា​។ រុស្ស៊ី​អះអាងថា ប្រព័ន្ធ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ ១០​ដងមាន​រយៈ​ចម្ងាយ ២,០០០គីឡូម៉ែត្រ ហើយ​អាចធ្វើ​សមយុទ្ធ​ក្នុងអំឡុងពេល​ហោះ ដើម្បី​គេច​ពី​ការចាប់​ដោយ​រ៉ា​ដា និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​។​ ​មី​ស៊ី​ល Kinzhal ត្រូវបាន​បង្ហាញ​ដោយ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​ឆ្នាំ2018 រួមជាមួយ​អាវុធ​ជាច្រើន​ប្រភេទ ដែលមាន​បំណង​ដាក់​រុស្ស៊ី​ជាមួយ​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​។

យោធា​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ឃ្លាំង​ផ្ទុក​គ្រាប់រំសេវ​មួយកន្លែង​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដែល​រក្សាទុក​មី​ស៊ី​ល​សម្រាប់​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​រ៉ុក្កែត​ចល័ត​សមត្ថភាព​ខ្ពស់​របស់​សហរដ្ឋអាមេរិក (HIMARS) ប្រើប្រាស់​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ត្រូវបាន​បំផ្លាញ​ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​។ ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​រុស្ស៊ីលោក Igor Konashenkov បាន​អះអាងថា ឃ្លាំង​អាវុធ​នេះ​ស្ថិតនៅ​ក្នុងភូមិ Maiorske ទីក្រុង​កំពង់ផែ Odesa ហើយ​វា​ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល Kalibr រយៈ​ចម្ងាយ​ឆ្ងាយ​ស៊ី​ប​គោល​ដៅ​ជាក់លាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm