មន្ត្រីជំនាញឆ្មក់បង្ក្រាបអាជីវកម្មសាច់សត្វព្រៃនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង

2022/08/22 11:57:26 pm        732

ស្ទឹងត្រែង ៖ មន្ត្រីជំនាញ កាលពីចុងសប្ដាហ៍មុននេះ បានឆ្មក់បង្ក្រាបអាជីវកម្មសាច់សត្វព្រៃនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ដែលត្រូវបានគេដឹងថាកើតមានរាប់ឆ្នាំមកហើយ ។

លោក នួន ពិសី អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានឱ្យដឹងថា នេះជាលើកទី៤ហើយ ដែលកម្លាំងរបស់មន្ទីរបរិស្ថាន ​និងមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ជា សុភ័ក្រ្ដ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ​បានឆ្មក់បង្ក្រាប និងដកហូតយកសាច់ព្រៃពីការ​ធ្វើ​អាជីវកម្ម បើ ទោះជាការឆ្មក់បង្ក្រាបរាល់លើកមិនដែលចាប់បានអ្នកលក់ក៏ដោយ។

លោក បានឱ្យដឹងថា ​ការឆ្មក់បង្ក្រាបលើកនេះ​ ក៏មិនអាចចាប់អ្នកលក់បានដែរ តែដកហូត​បាន​សត្វត្រកួតរស់ចំនួន០៣ក្បាល និងសាច់សត្វព្រៃមួយចំនួនតែប៉ុណ្នោះ។

ប្រជាពលរដ្ឋ ​បានគាំទ្រសកម្មភាពបង្ក្រាបបទល្មើសអាជីវកម្មសត្វព្រៃនេះ ទោះបីជាឃាត់ខ្លួន​អ្នក​លក់​មិនបានមែន​ តែក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់មន្ត្រីជំនាញ ​និងបានធ្វើឱ្យឈ្មួញ​មានការកោតញញើតខ្លះដែរ ។

ប្រជាពលរដ្ឋ ​ស្នើសុំឱ្យមានការបង្ក្រាបបែបបនេះរាល់មួយសប្តាហ៍ម្តង​ ទើបមានប្រសិទ្ធភាព តែបើ​ការ​ចុះបង្ក្រាបរបស់សមត្ថកិច្ច ​ទាល់តែមានសេចក្តីរាយការណ៍​ពីប្រជាពលរដ្ឋនោះ មិនទទួល​បាន​លទ្ធផលល្អទេ។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ សមត្ថកិច្ច ​បានបង្ក្រាបបទល្មើសលក់សត្វព្រៃ ចំនួន៣លើក​មកហើយ ​និងប្រមូលយកវត្ថុតាងសាច់សត្វជ្រូកព្រៃ​ ត្រកួត ឈ្លូស ប្រើស កាំប្រម៉ា ​ជាដើម យកទៅដុតចោលភ្លាមៗ ​ចំណែកសត្វនៅរស់ ត្រូវបានយកទៅលែងចូលព្រៃវិញ៕

អត្ថបទ៖ មាស ផល្លា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm