ពលរដ្ឋជាង៥០នាក់ ត្រូវបញ្ជូនទៅកាន់ទីទួលសុវត្ថិភាព

2022/08/23 02:43:39 am        122

ព្រះវិហារ៖ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បណ្ដាលឲ្យលិចលង់ផ្ទះសម្បែង ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ហើយពលរដ្ឋប្រមាណ ១១គ្រួសារ ស្មើនឹងជាង៥០នាក់ ត្រូវបញ្ជូនទៅកាន់ទីទួលមានសុវត្ថិភាព ប៉ុន្តែយ៉ាងណាស្ថានភាពទឹកជំនន់បានស្រកបន្តិច បើធៀបនឹងម្សិលមិញ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបានចុះពិនិត្យទីតាំងរងគ្រោះផ្ទាល់ ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា គិតត្រឹមរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ភ្លៀងបានធ្លាក់នៅគ្រប់ក្រុងស្រុក មានកម្រិតពី៤មីលីម៉ែត្រ ទៅ៤៥មីលីម៉ែត្រ ក្នុងនោះអាងទឹករក្សាមានកម្ពស់ ៤៣.៦០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកស្រុកចុះ០.១០ម៉ែត្រ ។ ដោយឡែកកម្ពស់ទឹកស្ទឹងសែន នៅទីរួមខេត្តមានកម្ពស់ ១០.៩០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកស្រុកចុះ ០.០២ម៉ែត្រ ដែលកម្រិតកម្ពស់ទឹកប្រកាសអាសន្ន ១១.៥០ម៉ែត្រ ។

ឯកឧត្តមបន្តថា ជំនន់ទឹកភ្លៀងបានស្រកពីឃុំស្រអែម ទៅជន់លិចនៅឃុំកន្ទួត ស្រុកជាំក្សាន្ត បណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់នៅភូមិស្រអែមខាងត្បូង ហៅភូមិប្រាសាទ១០ ហើយប្រជាជនទៅជុំវិញទីសុវត្ថិភាព ដែលមានកម្ពស់៣ម៉ែត្រពីទឹក ចំនួន៦៩គ្រួសារ ស្មើនឹង២៩៦នាក់ ក្នុងនោះបានជម្លៀស ១១គ្រួសារ ស្មើនឹង៥២នាក់ មកវត្តស្រអែម ហើយក្រុង-ស្រុកចំនួន៧ទៀត ពុំទាន់មានផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅឡើយ តែកម្លាំងអន្តរាគមន៍ជួយសង្គ្រោះ បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងភូមិសាស្រ្តរៀងខ្លួនៗ ។  

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ នៅឃុំជាំក្សាន្ត និងឃុំកន្ទួត ស្រុកជាំក្សាន្ត នៅរសៀលថ្ងៃទី២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានឆ្លៀតនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋរងគ្រោះក្នុងឃុំទាំងពីរ ហើយសម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះពលរដ្ឋរងគ្រោះ ហើយចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពិសេសឯកឧត្តមផ្ទាល់ ត្រូវតែមានវត្តមាននៅកន្លែងរងគ្រោះ និងត្រៀមដោះស្រាយការលំបាករបស់ពលរដ្ឋ ។

ជាមួយនេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រយ័ត្នប្រយែងកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាក្នុងគ្រាទឹកជំនន់នេះ ហើយបានក្រើនរំលឹកដល់អាជ្ញាធរ ឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ ហើយក៏បានណែនាំអាជ្ញាធរ ឱ្យស្រង់ទិន្នន័យផលដំណាំសន្ទូងស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ ៕


អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm