សម្ដេចតេជោ ហ៊ុន​ សែន​ ចំអកដល់ក្រុមវិភាគមួយចំនួន​ដែលវិភាគ​បែប​អគតិ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់ឯកឧត្ដម​ ហ៊ុន ម៉ាណែត ទៅ​ប្រទេសវៀតណាម

2022/08/23 04:20:44 pm        576

ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានចំអកដល់ក្រុមអ្នកវិភាគមួយចំនួន ដែលបានវិភាគបែប​អគតិក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាម ដោយ​សម្ដេច​បញ្ជាក់​ថា អ្នកវិភាគអាចយករឿង ហ៊ុន ម៉ាណែត ទស្សន​កិច្ច​នៅ​ជប៉ុន​កាល​ពី​ដើម​ឆ្នាំ​២០២២​ មក​វិភាគ​បាន​ត្រឹមត្រូវ ព្រោះកម្រិតទទួល និងជំនួប មានចំនួនច្រើន ហើយកម្រិតខ្ពស់ទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ​បន្តថា​ “ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅវៀតណាមតិចជាងនៅជប៉ុន និង​សិង្ហបុរី​ទៅ​ទៀត” ។ សម្ដេចបញ្ជាក់ថា ឯកឧត្ដម​ ហ៊ុន ម៉ាណែត ត្រូវ​បាននាយករដ្ឋមន្ត្រីជប៉ុន ៣រូប​ហើយ​អញ្ជើញ​​​ទៅ​ទស្សនកិច្ច ក្នុងនោះ ហាតូយ៉ាម៉ា ឆ្នាំ២០១១ ,ស៊ីនហ្សូ អាបេ ឆ្នាំ២០១៨ និង គីស៊ីដា ឆ្នាំ​២០២២​នេះ​។

ជាមួយនឹងការវិភាគបែបអវិជ្ជមាន និងអគតិថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម​ ហ៊ុន ម៉ាណែត ជា​ដំណើរ​ទៅស្វែងរកការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ឯកឧត្ដម​ហ៊ុន ម៉ាណែត នៅ​ប្រទេស​វៀតណាម​​នោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា  កម្ពុជា​មិន​ត្រូវ​ការ​ការ​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រីពីប្រទេសណាទាំងអស់ មិន​ថា​តែវៀតពណាមនោះទេ។ បេក្ខភាព​នាយករដ្ឋ​មន្ត្រី​សម្រាប់​គណបក្ស​ប្រជាជនកម្ពុជា ត្រូវតែងតាំង និងគាំទ្រដោយគណបក្ស ហើយ​ការ​បោះឆ្នោត​ជាតិ ក៏​ត្រូវ​បានកម្ពុជាធ្វើឡើងជាទៀតទាត់។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm