ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម ២​រូប​នឹង​ចេញទៅ​ប្រកួត​អន្ដរជាតិ​នៅ​សិង្ហ​បុរី​នា​ខែក្រោយ​

2022/08/23 04:46:26 pm        110

​ប្រដាល់​សកល​៖ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជាត្រៀម​បញ្ជូន​កីឡាករ ២​រូបរួមមាន​កីឡាករ សៅ រង្សី និង​កីឡាករ ហ៊ុន គឹម​ហ៊ាង ចេញទៅ​ប្រកួត​អន្ដរជាតិនៃ​ព្រឹត្តិការណ៍​ Syed Kadir Boxing Championship 2022 ​នៅ​ប្រទេស​សិង្ហបុរីចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ ខែកញ្ញា​ខាងមុខ។​

​អ្នក​ទាំងពីរសុទ្ធតែជា​សមាជិក​ក្រុមកីឡា​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ហើយក៏​ជា​ម្ចាស់​មេដាយ​សំរឹទ្ធនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ខែឧសភា​កន្លងទៅ​ផងដែរលើ ២​ប្រភេទ​ទម្ងន់​ផ្សេងគ្នាគឺ​កីឡាករ សៅ រង្សី ទម្ងន់ ៥៤​គីឡូក្រាម និង​កីឡាករ ហ៊ុន គឹម​ហ៊ាង ទម្ងន់ ៧១​គីឡូក្រាម។​ ​តាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ ការបញ្ជូន​កីឡាករ​ជម្រើសជាតិ​ទាំង ២​រូប​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្ដរជាតិនៅ​សិង្ហ​បុរី​នេះ គឺ​ដើម្បី​ពង្រឹង​បទពិសោធន៍​ប្រកួត​លក្ខណៈ​អន្ដរជាតិ និង​បច្ចេកទេស​បន្ថែមដល់​កីឡាករ​កម្ពុជាដែល​កំពុង​យកចិត្តទុកដាក់​ហ្វឹកហាត់ ពិសេស​ក្រោយ​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ថ្មី ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ក្រៅពី​ការប្រកួត​លក្ខណៈ​អន្ដរជាតិ​នេះ សហព័ន្ធ​ក៏​គ្រោង​នឹង​បញ្ជូន​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ចូលរួម​ប្រកួត​ជ្រើស​រើស​ជើងឯក​អាស៊ីនៅ​ប្រទេស​ហ្ស៊​កដា​នីនា​ខែតុលា​ខាងមុខ​ផងដែរ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm