ស្រួ​ង ភា​វី ប្ដេជ្ញា​ខំប្រឹង​ហាត់​កាន់តែខ្លាំងដើម្បី​ត្រៀម​ប្រជែង​មេដាយ​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/08/23 05:05:42 pm        231

​ស្នូកឃ័រ​៖ កីឡាការិនី​ជម្រើសជាតិ​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា ស្រួ​ង ភា​វី ដែលជា​ជើង​ខ្លាំង​លំដាប់​អន្ដរជាតិ​លើ​វិញ្ញាសា​ប៊ីយ៉ា​កា​រ៉ុ​ម បាន​សម្ដែង​នូវ​សេចក្ដីរំភើប​រីករាយ​ជាខ្លាំង ក្រោយ​វិញ្ញាសា​ខ្លួន​កំពុង​ប្រកប​អាជីពត្រូវបាន​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។

លោកស្រី​បាន​ប្ដេជ្ញា​ពង្រឹង​ការហ្វឹកហាត់​កាន់តែខ្លាំង ដើម្បី​ត្រៀម​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​ ​ភា​វី បាន​បញ្ជាក់ថា ពីមុន​វិញ្ញាសា​កា​រ៉ុ​មគឺមាន​ភាពស្រពេចស្រពិល​សម្រាប់​ស៊ី​ហ្គេម​នៅ​កម្ពុជា តែ​ពេលនេះច្បាស់ការ​ហើយ បន្ទាប់ពី​លោកស្រី​ទទួលបាន​ដំណឹង​ពី​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​ថា វិញ្ញាសា​នេះត្រូវបាន​ដាក់បញ្ចូល​ផ្លូវការ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ ធ្វើ​ឲ្យ​លោកស្រី​រំភើប និង​សប្បាយរីករាយ​ជា​ពន់ពេក ដែលជា​ឱកាស​បង្ហាញ​សមត្ថភាព​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ​លើទឹក​ដី​កំណើត​របស់ខ្លួន​លើកដំបូង។​ ​កីឡាការិនី​មាន​ដើមកំណើត​ពី​ខេត្ដ​ត្បូងឃ្មុំ និង​បាន​សាង​ភាពល្បីល្បាញ​លើ​ទឹកដី​កូរ៉េ តាម​វិញ្ញាសា​អាជីព​កីឡា​ប៊ីយ៉ា​កា​រ៉ុ​ម​រូបនេះបន្ដថា ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ លោកស្រី​បាន​ត្រៀមខ្លួន​ជាស្រេចដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះ ហើយ​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ធ្វើយ៉ាងណា ដណ្ដើម​ជ័យជម្នះ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ខាន​តែ​បាន ដ្បិត​ស៊ី​ហ្គេមឆ្នាំ​២០២៣ គឺជា​ព្រឹត្តិការណ៍ និង​ជា​កិត្តិយស​ដ៏​ធំធេង​របស់​ជាតិ។​

​ជុំវិញ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នេះ លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាបាន​ឲ្យ​ដឹងថា សហព័ន្ធ​បាន​ត្រៀម ១០​វិញ្ញាសាសម្រាប់​ការប្រកួត ក្នុងនោះ​មាន​ផ្នែក​បុរស ៦​វិញ្ញាសា និង​នារី ៤​វិញ្ញាសា។ សម្រាប់​កីឡាការិនី ស្រួ​ង ភា​រី នឹងចូលរួម​ប្រកួត​លើ ២​វិញ្ញាសារួមមាន​វិញ្ញាសា​ប៊ីយ៉ា​កា​រ៉ុ​ម ១​បាំង (1 Cushion) ​និង ៣​បាំង (3 Cushion) ​ដោយ​លោក​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា លោកស្រី​នឹង​អាច​ដណ្ដើមបាន​មេដាយមាស​ជូន​ជាតិ ដោយ​ផ្អែកលើ​សមត្ថភាព បច្ចេកទេស និង​បទពិសោធន៍​ជាង ១​ទសវត្ស​រ៍កន្លងមក៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm