សកម្មភាព​នានា​នៅ​ថ្ងៃ​ឯករាជ្យ​ជាតិ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ហាមឃាត់​ ខណៈ​លោក Zelensky ព្រមាន​ពី​ការវាយប្រហារ​ពី​រុស្ស៊ី​

2022/08/23 05:48:53 pm        495

​អ៊ុយក្រែន៖ សកម្មភាព​នានា​ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​អ៊ុយ​ក្រែ​ន​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះត្រូវ​បាន​ហាមឃាត់​នៅក្នុង​រដ្ឋធានី Kyiv របស់​ប្រទេស​នេះ និង​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី​២ Kharkiv ខណៈ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy និង​ក្រុម​មន្ត្រី​ផ្សេងទៀត​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​។​

​លោក Zelenskyy បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រុស្ស៊ី​កំពុង​មាន​ផែនការ​វាយប្រហារ​ដ៏​ខ្លាំងក្លា​ចំ​ឱកាស​ដែល​នឹង​ប្រារព្ធ​ខួប ​៣១​ឆ្នាំ​ចាប់តាំងពី​អ៊ុយ​ក្រែ​ន​បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​សហភាព​សូវៀត និង​ស្រប​ពេល​ដែល​សង្គ្រាម​បាន​ឈាន​ចូល​ជិត ​៦​ខែ​។ ​លោក Zelenskyy បាន​និយាយ​នៅ​ក្នុង​សារ​ជា​វីដេអូ​ថា យើង​ត្រូវតែ​ដឹងថា ​សប្ដាហ៍​នេះ​រុស្ស៊ី​អាច​ព្យាយាម​នឹង​ធ្វើ​អ្វីមួយ​ដ៏​ស្មោក​គ្រោក ឬជា​អ្វីមួយ​ដ៏​សាហាវ​បំផុត។ នៅ​ក្នុង​រដ្ឋធានី Kyiv ដែល​ជា​ទីក្រុង​រដ្ឋបាល​យោធា បាន​ចេញ​បម្រាម​លើ​ការ​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ​ទាំង​អស់ ​ចន្លោះ​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​ដោយ​និយាយ​ថា ទីក្រុង​នេះ​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យប្រារព្ធ​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ ការ​ជួប​ជុំ និង​ការ​ប្រមូល​ផ្ដុំគ្នា​ដោយ​ភាព​ស្ងប់​ស្ងាត់ និង​ព្រឹត្តិការណ៍​ផ្សេង​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួបជុំ​ទ្រង់ទ្រាយ​ធំ​របស់​មនុស្ស​។

នៅ​ក្នុង​ទីក្រុង Kharkiv ជាទី​ដែល​ការវាយប្រហារ​ឥត​ឈប់ និង​មិន​រើសមុខ​របស់​រុស្ស៊ី​បាន​សម្លាប់ ​និង​ធ្វើ​ឲ្យ​ជន​ស៊ីវិល​រាប់​រយ​នាក់​ស្លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​សង្គ្រាម ក្រុម​អាជ្ញាធរ​បាន​ប្រកាស​អនុវត្តន៍​បម្រាម​គោចរ​ពី​ម៉ោង​ ៧​យប់​ម៉ោង​ក្នុងស្រុក មុន​ពេល​ចូល​ដល់​ថ្ងៃ​ទិវា​ឯករាជ្យ​ជាតិ​រហូត​ដល់​ម៉ោង ​៧​ព្រឹក​ថ្ងៃ​បន្ទាប់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        28
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        13
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm