Jeonbuk ឡើង​ជួប Urawa Red វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFC Champions League

2022/08/23 07:29:03 pm        112

​បាល់ទាត់៖ ​ការប្រកួត​ក្របខណ្ឌ​ក្លិប​កំពូល​អាស៊ី AFC Champions League រកឃើញ​ក្លិប​ពីរ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​គឺ​អតីត​ជើងឯក​ទាំងពីរ Jeonbuk Motor របស់​កូរ៉េ​ត្រូវ​ជួប​ជាមួយ​ក្លិប​ជប៉ុន Urawa Red Diamonds​។ ​ក្រុមបាល់ទាត់​កូរ៉េ Jeonbuk Motors ដែលជា​អតីត​ជើងឯក​នៅ​ឆ្នាំ២០០៦ និង ២០១៦ បាន​យកឈ្នះ​ក្រុម​ជប៉ុន Vissel Kobe នៅ​ម៉ោង​បន្ថែម ១៥នាទី​ពីរដង ៣-១​។

​Vissel Kobe ដែល​ទើប​ទំលាក់ Yokohama នៅ​វគ្គ ១៦ក្រុម​បាន​នាំ​មុខមុន​ក្នុងការ​ប្រកួត​នេះ​នៅ​នាទី​ទី៦៤ ដោយ Koya Yukuri មុនពេល​ដែល Jeonbuk តាម​ស្មើ​វិញ​ពីរ​នាទី​ក្រោយមក​ដោយ Modou Secka Barrow​។ ​លុះដល់​វគ្គ​បន្ថែម ១៥នាទី​ពីរដង​កាត់សេចក្តី Jeobuk Motors ក៏​រកបាន​ពីរ​គ្រាប់​ដោយ Gustavo នាទី​ទី១០៤ និង Seon-min Moon នាទី​ទី១២០+២​។ ​​ងាក​មក​មួយ​ប្រកួត​ទៀតជើងឯក​ពីរ​សម័យ​ដូចគ្នា Urawa Red Diamonds បាន​យកឈ្នះ​ក្រុម​ជើងឯក​ថៃ BG Pathum United ៤-០ ដើម្បី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFC Champions League ជា​លើក​ទី៥​។ ​៤គ្រាប់​របស់ Urawa ធ្វើបាន​ក្នុង​វគ្គ​ទី១ ពីរ​គ្រាប់​ដោយ David Modberg Karlsson និង Takuya Iwanami និង​ពីរ​គ្រាប់​ទៀត​នៅ​វគ្គ​ទី២ ដោយ Yoshio Koizumi និង Takahiro Akimoto​។​ ​ក្រុម​ទាំងពីរ Urawa Red Diamonds និង Jeonbuk Motors នឹងត្រូវ​ជួបគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រង់ចាំ​ក្រុម​មកពី​តំបន់​អាស៊ី​ខាងលិច​។ ​ក្រុម​នៅ​តំបន់​អាស៊ី​ខាងលិច​ទើប​បញ្ចប់​វគ្គ ១៦ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ ខណៈ​វគ្គ ៨ក្រុមចុងក្រោយនឹងធ្វើនៅ​អំឡុង​ខែកុម្ភៈ ​ឆ្នាំ២០២៣ ឯណោះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm