គ្រឹះស្ថានធនាគារ និងហិរញវត្ថុ កំពុងធ្វើទំនើបកម្ម សេវាហិរញ្ញវត្ថុឌីជីថល

2022/08/23 07:58:09 pm        563

ភ្នំពេញ៖ មន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាថា នារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹះស្ថាន​ធនាគារ និងហិរញវត្ថុ បាននិងកំពុងគាំទ្រដល់ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈការបន្តអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើន និងមានទំនើបកម្ម ជាពិសេស សេវាហិរញ្ញវត្ថុឌីជីថល។

លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រង​ទិន្នន័យ និងវិភាគមីក្រូហិរញ្ញវត្ថុ នៃធនាគារជាតិ​នៃកម្ពុជាលើកឡើង​នៅក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពីការចាប់ផ្តើមគម្រោង "ការបង្កើតភាព​អង់អាចសេដ្ឋកិច្ចដល់ស្ត្រីនៅជនបទ តាមរយៈការលើកកម្ពស់ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុនិងឌីជីថល" នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះថា ​បរិយាបន្នហិរញ្ញវត្ថុ ​បាននិងកំពុងដើរតួនាទីយ៉ាង​សំខាន់​ក្នុងការ​ជំរុញកំណើនសេដ្ឋកិច្ច ​កាត់បន្ថយវិសមភាព​ និងកាត់​បន្ថយភាពក្រីក្រ​នៅកម្ពុជា​។

បរិយាបន្នហិរញ្ញវត្ថុ គឺជាលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា សមស្រប​តាមតម្រូវការ​ មានតម្លៃសមរម្យ ​និងមានកិច្ចការពារតាមផ្លូវច្បាប់។

លោក បន្តថា ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តយុទ្ធសាស្ត្រ​ជាតិស្តីពី បរិយាបន្ន​ហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅកាត់បន្ថយអត្រាស្ត្រីដែល​មិនទាន់​ទទួល​បានសេវាហិរញ្ញវត្ថុ ​ឲ្យបានពាក់កណ្ដាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវា​ហិរញ្ញវត្ថុ​ផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ។

លោក ម៉ែន ភក្តី បញ្ជាក់បន្ថែមថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយ គ្រឹះស្ថានធនាគារ ​និងហិរញវត្ថុ បាន​និងកំពុងគាំទ្រដល់ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈការបន្តអភិវឌ្ឍន៍​សេវា​ហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើន​ និងមានទំនើបកម្ម ជាពិសេស ​សេវាហិរញ្ញវត្ថុឌីជីថល ក្នុងនោះ​ធនាគារជាតិ​នៃកម្ពុជាក៏បានរៀបចំឲ្យមាននូវបរិស្ថានអំណោយផលល្អ សម្រាប់ជំរុញការអភិវឌ្ឍ​និង​ការប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុ ​ក្នុងការគាំទ្រនវានុវត្តន៍ក្នុងវិស័យធនាគារ ​ដែលរួមមាន៖ ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទូទាត់ឌីជីថល​ (ជាក់ស្ដែង KHQR កូដ), ការរៀបចំក្របខណ្ឌ​បទប្បញ្ញត្តិ​និងត្រួតពិនិត្យ ​និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។

ជាពិសេស ​ធនាគារជាតិនៃកម្ពុជាបានរៀបចំ​ផែនទី​មគ្គុទ្ទេសក៍​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ២០២០-២០២៥ ​ដែលបង្កើតឡើង ​ដើម្បីតម្រង់​ទិសសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា៕

អត្ថបទ៖ Maen Pheakdey  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm