គ្រូពេទ្យសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជូនកម្មករ កម្មការិនី

2022/08/23 08:08:28 pm        385

ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្តពោធិ៍សែនជ័យ (ហៅកាត់​OD ពោធិ៍សែនជ័យ) បានសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ទី៣ ទី៤ និងទី៥ ជូនបងប្អូនកម្មករ កម្មការិនី គ្រប់ផ្នែក ​នៃរោងចក្រ ថបសាមីត ខណ្ឌកំពូល រាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត ហែម ចាន់យុទ្ធី ប្រធានការិយាល័យសុខាភិបាល ​ស្រុកប្រតិបត្តិពោធិ៍សែនជ័យ ប្រាប់ BTV ព័ត៌មាន ​នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះថា សកម្មភាពចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩ ជូនបងប្អូនកម្មករ កម្មការិនី នៅតំបន់រោងចក្រ ​បានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែសីហា ម្សិលមិញនេះ ដោយចាក់វ៉ាក់សាំងជូនពួកគាត់ បានចំនួន២៧៣០នាក់ ដើម្បីការពារបងប្អូនកម្មករ កម្មការិនី ជៀសផុតពីការរីករាលដាលជំងឺកូវីដ១៩ ​និងកុំឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្មរបស់​រោងចក្រផងដែរ។

ទន្ទឹមគ្នានោះដែរ កម្មករ កម្មការិនី និយោជិត​ ដល់វេណមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញពីក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាល ​ស្រុកប្រតិបតិ្តពោធិ៍សែនជ័យ បាន​ថ្លែងអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល ​ក៏ដូចជាក្រសួងសុខាភិបាល ​និងក្រុមហ៊ុន បាន​ខិតខំ​ស្វែងរកវ៉ាក់សាំង ​និងអនុញ្ញាត​ឲ្យក្រុមការងារគ្រូពេទ្យ ចុះមកចាក់វ៉ាក់សាំងដល់កន្លែង​បំពេញ​ការងារ ដើម្បីសង្រ្គោះ ​និងទប់ស្កាត់ ​គេចផុតពីការចម្លងមេរោគកូវីដ-១៩។

ជាចុងក្រោយលោក​ ហែម ចាន់យុទ្ធី បន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួម​អនុវត្តវិធាន​ការ​សុខា​ភិបាល ៣កុំ ៣ការពារ ​ជាពិសេសចូលរួមមក​ទទួល​យក​ការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ពី​ក្រុមគ្រូពេទ្យឲ្យបានគ្រប់ៗគ្នា គ្រប់ដូស ​តាមគោលការណ៍ណែនាំរបស់​ប្រមុខរាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បីបង្កើនអង់ទីគ័រ​ ការពារជំងឺកូវីដ-១៩នេះ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm